រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យមើល​ជាក់ស្ដែងលើផ្ទៃបឹងទន្លេសាប ព្រមទាំងពិនិត្យមើលទីតាំងដាក់​ទីបញ្ជាការ​ស្រាលដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទប្រកបដោយ​ប្រសិទ្ធភាពខ្ពស់

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​បានដឹកនាំក្រុមការងារចម្រុះ​ ​ដើម្បីចុះពិនិត្យមើលជាក់ស្ដែងលើផ្ទៃបឹងទន្លេសាប​ ​ក្នុងភូមិសាស្ត្រស្រុកស្ទោង​ ​និងស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​ព្រមទាំងពិនិត្យមើលទីតាំងដាក់ទីបញ្ជាការស្រាល​ ​ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ​ ​ប្រកបដោយប្រសិទ្ធភាព​ ​និងស្មារតីទទួលខុសត្រូវខ្ពស់​ ​

បន្ទាប់ពីចុះពិនិត្យរួចមកឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចម្រុះ​ ​ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់អាជ្ញាធរស្រុក​ ​ឃុំ​ ​សហគមន៍​ ​កម្លាំងពាក់ព័ន្ធទាំងអស់អោយចូលរួមទប់ស្កាត់បទល្មើសនេសាទ​ ​គ្រប់ប្រភេទ​ ​ដើម្បីរួមចំណែក​ ​រក្សាធនធានជលផល​ ​ជូនបងប្អូនប្រជានេសាទ​ ​នៅក្នុងសហគមន៍​ ​

ទន្ទឹមនឹងនោះដែរឯកឧត្តមងួនរតនៈ​ ​បានជំរុញដល់អាជ្ញាធរស្រុក​ ​ឃុំ​ ​សហគមន៍​ ​កម្លាំងពាក់ព័ន្ធទាំងអស់​ ​និងអង្គការដៃគូនានា​ ​បន្តផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីការអនុវត្តន៍នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​កន្លងមកបានបញ្ជាអោយ​ ​ក្រុមការងាររដ្ឋបាលខេត្ត​ ​ជាប់បឹងទន្លេសាប​ ​ត្រូវចាត់វិធានការបង្ក្រាបបទល្មើសនេសាទ​ ​ក្នុងភូមិសាស្ត្របឹងទន្លេសាប​ ​ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់​ ​នឹងឈប់ចូលនេសាទនៅក្នុងដែនអភិរក្ស​ ​និងតំបន់ហាមឃាត់​ ​បន្តទៀត​ ​ហើយចំពោះសំណាកបទល្មើសដែលនៅសេសសល់សូមមន្ត្រីជំនាញ​ ​ត្រូវចាត់វិធានការ​ង្រ្កា​ជាបន្ទាន់​ ​និងធ្វើការដកហូតវត្ថុតាង​ ​ព្រមទាំងកំណត់មុខសញ្ញាជនល្មើស​ ​ដើម្បីយកមកធ្វើកិច្ចសន្យា​ ​ដោយមិនឲ្យមានការប្រព្រឹត្តបន្តទៀតនោះទេ​ ​

Related Post