រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ត្រូវបានក្រុមការងារ​ផលិត​ខ្សែ​ភាព​យន្តចុះមកថត នៅរមណីយដ្ឋានប្រាសាទសំបូរ​ព្រៃគុក

(​រដ្ឋបាលខេត្តកំពង់ធំ​): ​រឿង​ ​«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូមី»ត្រូវបានក្រុមការងារចុះមកថតខ្សែភាពយន្ត​ ​នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក​ ​ក្នុងស្រុកប្រាសាទសំបូរ​ ​ខេត្តកំពង់ធំ​ ​ដែលមានចម្ងាយ​ ​គីឡូម៉ែត្រ​ ​ពីទីរួមខេត្តកំពង់ធំ

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ហ៊ុន​ ​ម៉ានី​ ​អមដំណើរដោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំនេះ

ឆ្លៀតនៅក្នុងកាសនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានលើកឡើងថា​ ​រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី​ ​ជារឿងនិទានបែបប្រវត្តិសា​ស្រ្ត ​ដែលនិយាយពីដំណើរជីវិតតស៊ូរបស់​ ​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ជាច្រើន​ ​ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋម្យ៉ាងទៀត
ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រ​ម្រិ​ថ្នាក់ជាតិ​ ​ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេច​តេជោ​ផងនោះ​ ​ទើបសម្តេចសម្រេចឲ្យបង្កើត​ ​គណៈកម្មការផលិតខ្សែភាពយន្តនេះឡើង​ ​ទោះជាខ្សែភាពយន្តនេះផលិតដោយក្រុមហ៊ុនឯកជន​ ​ប៉ុន្តែគណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ​ ​និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង​ ​សមាសភាពគណៈកម្មការទាំងអស់សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត​ ​ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេច​តេជោ ​ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង

ចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈបានលើកទឹកចិត្ត​ ​និងជូនពរដល់ក្រុមការងារផលិតខ្សែភាពយន្តរឿងភាគ«កូនប្រុស​ ​ក្រោមពន្លឺព្រះច័ន្ទពេញបូ​ណ៍​មី»​ ​ដំណើរការទៅដោយជោគជ័យ​ ​និងបានចាក់ផ្សាយជូនប្រជាជនទស្សនា​ ​និងទទួលបានការគាំទ្រយ៉ាងច្រើន​ ​ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីៗទៀត​ ​អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា​ ​ក្នុងសម័យកលយុគ​ ​និងដំណើរជីវិតរបស់សម្តេច​តេជោ ​និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​ ​ដែលជាកលបុត្រដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា​ ​ ​( ​កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូ​ណ៍​មី​ ​គឺជាឆព្វណ្ណរង្សី​ ​ដែលចែងចាំងរស្មីជាអម​តៈ )​

Related Post