រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុចធូបនៅរង្វល់មូល​លោកតាក្រហមក នៅផ្លូវបំបែកខេត្តកំពង់ធំ មុនពេល បន្តដំណើរទៅកាន់ខេត្តសៀមរាប


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នៅព្រឹកថ្ងៃទី​ ​ខែមេសាឆ្នាំនេះ​ ​ក្នុងឱកាសនៃការធ្វើដំណើរតាមរថយន្តពីក្រុងតាខ្មៅ​ ​ខេត្តកណ្តាល​ ​ឆ្ពោះទៅកាន់ខេត្តសៀមរាបសម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋ​ន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា​ ​អមដំណើរដោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​បានអញ្ជើញទស្សនា​ ​និងបូជាទៀនធូបនៅរង្វង់មូលលោកតាក្រហម​ ​ស្ថិតនៅផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ

ក្នុងវត្តមានដ៏​ម្រ​នោះសម្តេច​តេជោ​នាយករដ្ឋ​ន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ ​នៃ​ណៈ​អភិបាលខេត្តកំពង់ធំ​ ​បានសំដែងនូវការវាយតម្លៃ​ ​និងកោតសរសើរចំពោះថ្នាក់ដឹកនាំ​ ​​ន្រ្តី​រាជការ​ ​កងកម្លាំងប្រដាប់អាវុធ​ ​និងប្រជាពលរដ្ឋ​ ​ក្នុងខេត្តកំពង់ធំ​ ​ទាំងអស់​ ​រួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការអនុវត្តនូវកម្មវិធី​ ​និងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​នីតិកាលទី​ ​នៃរដ្ឋសភា​ ​ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គមគ្រប់ច្រកល្ហកទាំងអស់​ ​ក្នុងខេត្តកំពង់ធំ​ ​មានការរីកចំរើនគួរឲ្យកត់សំគាល់​ ​ពីមួយឆ្នាំទៅមួយឆ្នាំ​ ​ពិសេសការកសាងឡើងនូវមហាសមិទ្ធផលជាប្រវត្តិ​ ​សា​ស្រ្ត​នានា​ ​ដែលទាក់ទិនទៅនិងសាវតានៃទឹកដីខេត្តកំពង់ធំ

សូមបញ្ជាក់ផងដែរថា​ ​ពីមួយ​ត្តិ​ទៅមួយ​ត្តិ​ខេត្តកំពង់ធំ​ ​បានខិតខំកសាងនូវមហាសមិទ្ធផលជាប្រវត្តិសា​ស្រ្ត ​ដែលទាក់ទិនទៅនិងអត្តសញ្ញាណជាតិ​ ​និងសាវតានានារបស់ខេត្តកំពង់ធំ​ ​ដូចជាការកសាងឡើងនូវរូបសំណាក់ដាក់តាំងបង្ហាញ​ ​នៅតាមរង្វង់មូលច្រកចេញចូលខេត្តកំពង់ធំ​ ​ដូចជារូបសំណាក់ដាវដែកកំពង់ស្វាយ​ ​និងរូបសំណាក់លោកតាអាចារ្យលាក់​ ​ដើម្បីដាក់តាំងបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោម​ ​ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ​ ​ដែលមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា​ ​បានស្គាល់ពីប្រវត្តិសា​ស្រ្ត​របស់ប្រទេសកម្ពុជា​ ​ពិសេសប្រវត្តិសា​ស្រ្ត​នៃទឹកដីខេត្តកំពង់ធំ

បន្ទាប់ពីបានចំណាយពេលទស្សនាសំណង់សមិទ្ធផល​ ​រូបសំណាក់លោកតាក្រហម​ ​និងបូជាទៀនធូបសុំសេចក្តីសុខដល់ការធ្វើដំណើរ​ ​និងសេចក្តីសុខសន្តិភាពសម្រាប់​ ​ព្រះរាជាណាចក្រកម្ពុជា​ ​រួចមក​ ​សម្តេច​តេជោ​នាយករដ្ឋ​ន្រ្តី​ បានអញ្ជើញបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប​ ​ទីដែលសម្តេចនិងអញ្ជើញចូលរួមក្នុងពិធីត្រួតពិនិត្យដំណើរការសាងសង​ព្រ​លានយន្តហោះថ្មី​ ​សៀមរាប​ ​អង្គរ​ ​ក្នុងស្រុកជីក្រែង​ ​និងស្រុកសូត្រនិគម​ ​ថ្ងៃទីមេសា​ ​និងអញ្ជើញចូលរួមពិធីសម្ពោធហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ផ្លូវខ្សែ​ ​ក្នុងខេត្តសៀមរាប​ ​នាថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ

Related Post