រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ខិតខំពន្លឿន​ការចុះ​ធ្វើប្លង់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឥឲ្យបានឆាប់រហ័ស នៅ​តំបន់វិនិច្ឆ័យតំបន់អភិរក្សសត្វខ្សឹប


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ​ ​រួមជាមួយអាជ្ញាធរមូលដ្ឋាន​ ​ខិតខំពន្លឿនការចុះធ្វើប្លង់កម្មសិទ្ធិដីធ្លី​ ​ជូនប្រជាពលរដ្ឋ​​ឱ្យបានឆាប់រហ័ស​ ​នៅតំបន់វិនិច្ឆ័យតំបន់អភិរក្សសត្វខ្សឹប​ ​និង​​សហគមន៍ព្រៃឈើ​ ​ដែលបានគ្រប់ដណ្តប់លើ​ ​ភូមិ​កំ​ពឺត​ ​រួមជាមួយដីស្រែប្រជាពលរដ្ឋទាំងស្រុង​ ​និងភូមិផ្សេងៗទៀតក្នុងឃុំសាមគ្គី​ ​ស្រុកប្រាសាទបល្ល័ង្ក​ ​ដើម្បីស្មើសុំគោលការណ៍ទៅប្រមុខរដ្ឋាភិបាលបន្តទៀត​ ​ក្នុងការកាត់ឆ្វៀលជូនប្រជាពលរដ្ឋ

ប្រសាសន៍នេះ​ ​ត្រូវបានឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​លើកឡើងនៅក្នុងពិធី​ ​អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ​និងប្រកាសតំបន់វិនិច្ឆ័យតំបន់អភិរក្សសត្វខ្សឹបក្នុងឃុំសាមគ្គី​ ​ស្រុកប្រាសាទបល្ល័ង្ក​ ​និងឃុំប្រឡាយ​ ​ឃុំ​ទ្រា ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ

ឯកឧត្តមបន្ថែមទៀតថា​ ​ដើម្បីឲ្យដំណើរការនៃការចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីនេះបានទៅដោយរលូន​ ​សូមមន្ត្រីជំនាញ​ ​រួមជាមួយអាជ្ញាធរពាក់ព័ន្ធ​ ​ត្រូវចុះស្រង់​ទិន្ន័​ជាក់លាក់អំពីចំនួនគ្រួសារ​ ​ចំនួនផ្ទៃដីជាក់ស្តែងដែលបានកំពុងអាស្រ័យផល​ ​ជាពិសេសទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ​ ​ចូលរួមសហការ​ ​ក្នុងបង្ហាញទីតាំងដី​ ​និងព្រំដី​ ​ឲ្យបានច្បាស់លាស់​ ជៀ​វាងមានបញ្ហានៅថ្ងៃក្រោយ

ចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមកុំទន្ទ្រានដីព្រៃនៅក្នុងតំបន់អភិរក្សសត្វខ្សឹបបន្តទៀត​ ​ចូលរួមថែរក្សាព្រៃសហគមន៍ឲ្យបានគង់វង្ស​ ​និងមិនត្រូវជឿតាមការញុះ​ញ៉ុ​របស់ជនអគតិមួយចំនួនឡើយ

Related Post