រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កាដូឆ្នាំថ្មី ជូនប្រជាពលរដ្ឋ ចំនួន ៩.១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោយ ៩ក្រុងស្រុក ក្នុងការកាត់ឆ្វៀលដីពីតំបន់២ មកតំបន់១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ថោ​ ​ខុន​ ​រដ្ឋ​ន្រ្តី​ក្រសួងទេសចរណ៍​ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ​ចុះមូលដ្ឋានខេត្តកំពង់ធំ​ ​អមដំណើរដោយឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ ​និងផ្សព្វផ្សាយខ្លឹមសារលិខិតលេខ​ ​​ ​​.​ដប​ ​ចុះថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​របស់ទីស្ដីការគណៈរដ្ឋមន្ត្រី​ ​ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ​ ​និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់​ ​កាត់ឆ្វៀលមកតំបន់​ ​មានចំនួន​ ​គ្រួសារ​ ​នៅលើក្រុងស្រុកចំនួន​ ​​ ​ក្នុងចំណោម​ ​ក្រុងស្រុក​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​នៅឃុំ​ម្សា​ក្រង​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​

ថ្លែងនៅក្នុងពិធីនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​លើកឡើងថា​ ​ដើម្បីជៀសវាងមានការភាន់ច្រឡំ​ ​និងបកស្រាយមិនច្បាស់លាស់​ ​សូមអាជ្ញាធរមូលដ្ឋាន​ ​បន្តផ្សព្វផ្សាយនៃខ្លឹមសារលិខិតនេះឲ្យចំគោលដៅ​ ​ដោយសារកន្លងមកបងប្អូនដែលរស់នៅក្នុងដីតំបន់នេះ​ ​ស្ថិតនៅក្នុងដីតំបន់​ ​យើងអាចរស់នៅ​ ​និង​ ​អាស្រ័យផលបានជាធម្មតា​ ​ប៉ុន្តែយើងមិនមានសិទ្ធិចង់ផ្តល់ជាអំណោយដល់កូន​ ​​ ​ក៏ចង់លក់ដីបន្តឲ្យអ្នកដទៃបានទេ​ ​ដោយមើលឃើញពីផលលំបាកនេះហើយ​ ​ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនកា​ដូ​មួយយ៉ាងធំ​ ​សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ​ដោយផ្តល់សិទ្ធិជូនបងប្អូនពេញលេញ​ ​រស់នៅដោយស្របច្បាប់​ ​ដោយឆ្វៀលចេញពីដីតំបន់​ ​មកតំបន់វិញ

ទន្ទឹមនឹងនោះដែរ​ ​ឯកឧត្តម​ ​ថោ​ ​ខុន​ ​បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ​ ​ពីសម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង​ ​ព្រមទាំងស្នើសុំឲ្យមានការពិនិត្យឲ្យបានច្បាស់លាស់នៅទីតាំងភូមិសាស្ត្រនេះ​ ​មុននឹងធ្វើការងារកាត់ឆ្វៀលដីចេញពីតំបន់​ ​មកតំបន់​ ​ជូនប្រជាពលរដ្ឋ​ ​ហើយនៅក្នុងតំបន់នេះ​ ​ប្រជាពលរដ្ឋបានរស់នៅតាំងពីមុនអនុក្រឹត្យចេញមក​ម្លេះ ​​ ​ឯកឧត្តមបន្ថែមទៀតថា​ ​ទោះបីស្ថិតនៅក្នុងបរិបទជំងឺ​កូ​វី​ ​ក៏ដោយ​ ​សូមក្រុមការងារ​ ​រួមជាមួយអាជ្ញាធរមូលដ្ឋាន​ ​សហការជាមួយប្រជាពលរដ្ឋឲ្យបានជិតស្និត​ ​ក្នុងការចុះធ្វើការវាស់វែងជូនប្រជាពលរដ្ឋតាមភូមិនីមួយៗ​ ​នៃឃុំ​ម្សា​ក្រង​ ​ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី​ ​ឲ្យបានឆាប់រហ័ស​ ​ស្របតាមគោលការណ៍របស់សម្តេច​ ​ពីព្រោះរដូវវស្សាឈានជិតមកហើយ​ ​

ជាមួយគ្នានោះដែរ​ ​ប្រជាពលរដ្ឋដែលក្នុងឃុំ​ម្សា​ក្រង​ ​បានអបអរសារទរ​ ​សប្បាយចិត្តរីករាយ​ ​ដែលសម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បានយកចិត្តទុក្ខដាក់ពីផលលំបាករបស់ពួកគាត់​ ​ព្រមទាំងគោរពជូនពរសម្តេច​តេជោ ​មានសុខភាពល្អ​ ​បន្តដឹកនាំប្រទេសជាតិ​ ​មានការរីកចម្រើន​ ​សម្បូរសប្បាយ​ ​ក្រោមម្លប់សន្តិភាពបន្តទៀត

Related Post