រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅវត្តក្តីដូង

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ព្រះចៅអធិការវត្ត​ ​ប្រធាន​ ​អនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ​ ​អភិបាលស្រុក​ ​មេឃុំ​ ​ក្រុមប្រឹក្សាឃុំ​ ​មេភូមិ​ ​សហភាពសហព័ន្ធយុវជន​ ​កងកម្លាំងទាំង​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ប្រជាពលរដ្ឋ​ ​និងសិស្សានុសិស្សជិតនាក់​ ​នៅថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​បានអញ្ជើញចូលរួមប្រារព្ធទិវាជាតិ​ ​នៃការចងចាំ​ ​ឧសភា​ ​នៅវត្ត​ឌួ​សូ​រិ​យា​ (​ហៅវត្តក្តីដូង​) ​ស្ថិតនៅភូមិក្តីដូង​ ​ឃុំក្តីដូង​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​អភិបាលខេត្ត​ ​បានថ្លែងថា​ ​ដោយសារការ​​​ដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃកម្ពុជា​ ​នាំឲ្យសង្គមជាតិមានសន្តិភាព​ ​ទើបមានសេចក្តីសុខ​ ​សុភមង្គលនៅក្នុងក្រុមគ្រួសារ​ ​ប្រជាពលរដ្ឋរួចចាកផុត​ ​ពីជាភាពក្រលំបាក​ ​ដោយមានការ​ ​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ទិវាជាតិនៃការចងចាំ​ ​ឧសភា​ ​ជាកម្មវិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាងលាននាក់​ ​ដែលបានស្លាប់បាត់បង់ជីវិត​ ​នៅក្នុងរបបប្រល័យពូជសាសន៍​ ប៉ុ​​ ​​ ​ប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនអាចបំភ្លេចបាន​ ​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ ​ហៅថារបបប្រល័យពូជសាសន៍​ ប៉ុ​​ ​​ (​​ ​មេសា​ ​​ – ​​ ​មករា​ ​​) ​ដែលជារបបដ៏ឃោរឃៅ​ ​និងខ្មៅងងឹត

ទិវាជាតិនៃការចងចាំឧសភា​ ​ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ​ ​ដោយហៅថា​ ​«ទិវាចងកំហឹង»​ ​ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់​ ​ប្រជាពលរដ្ឋខ្មែរ​ ​ថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​គឺជាថ្ងៃកំណើត​ ​របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម​ ​ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ​ ​នៅថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ

«ទិវាជាតិនៃការចងចាំ»​ ​ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា​ ​ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ​ ​កាលពីថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​​ ​ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ​ ​សម្រាប់ជាការរំឭកដល់ជនរងគ្រោះ​ ​និងការឈឺចាប់ពីឧក្រិដ្ឋកម្ម​ ​ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ ​ចាប់ពីថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​ដល់ថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ

បន្ថែមពីនេះឯកឧត្តម​ ​ងួន​ ​រត​: ​បានផ្តាំផ្ញើ​ឱ្យ​បងប្អូនទាំងអស់អញ្ជើញចូលរួមចាក់វ៉ាក់សាំង​ឱ្យ​បានគ្រប់គ្នា​ ​ដើម្បីការពារ​ ​នូវជំងឺ​កូ​វី​-​​ ​ការធ្វើដំណើរទៅណាមកណាត្រូវប្រុងប្រយ័ត្នពិសេសពាក់មួកសុវត្ថិភាពកុំ​ឱ្យ ​មានគ្រោះថ្នាក់ជៀសឲ្យ​ ​ឆ្ងាយពីគ្រឿងញៀន​ ​និងប្រុងប្រយ័ត្នចំពោះបាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ

Related Post