រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាល និងប្រកាសសុពលភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីដែលបានកាត់ឆ្វៀលពីតំបន់ ២ មកតំបន់ ១ ចំនួន ១៤.៣៥១ហិកតា ស្មើនឹង ២.៦៤២គ្រួសារ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ​និងប្រកាសសុពលភាព​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ​លើដីដែលបានកាត់ឆ្វៀលពីតំបន់​ ​​ ​មកតំបន់​ ​​ ​មានផ្ទៃដីសរុបចំនួន​ ​​.​ហិកតា​ ​ស្មើនឹង​ ​​.​គ្រួសារ​ ​នៅក្នុងសង្កាត់អូរកន្ធរ​ ​និងសង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែឧសភា​ ​ឆ្នាំ

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់លោក​ ​ម៉ាក់​ ​ប៊ុនហុង​ ​អភិបាលក្រុងស្ទឹងសែន​ ​និងលោក​ អ៉ឹ​​ សុ​ឌីណា​ ​ប្រធានមន្ទីររៀបចំដែនដីនគររូបនីកម្មសំណង់​ ​និងសុរិយោដីខេត្ត​ ​ដែលបានបញ្ជាក់ច្បាស់​ ​អំពីការចុះបញ្ជីកន្លងទៅ​ ​រួចមក​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​មានប្រសាសន៍បន្តថា​ ​ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះ​ ​គឺការចុះបញ្ជីដីធ្លី​ ​ទាំងដីឯកជន​ ​និងដីរដ្ឋ​ ​ដែលអនុវត្តទៅតាមនីតិវិធី​ ​ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹង​ ​ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អចលនវត្ថុ​ ​ជាឯកសារសំអាង​ ​រឹងមាំ​ ​ដោយមិនណាម្នាក់មកបំពានយកដី​ ​ព្រំប្រទល់ដីបាននោះទេ

ឯកឧត្តមបានបន្ថែមទៀតថា​ ​សមិទ្ធផលទាំងនេះ​ ​គឺជាអំណោយរបស់សម្ដេច​តេជោ​ឆ្នាំ​ ​នេះសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីតំបន់​ ​​ ឱ្យ​មានសិទ្ធិបន្ថែម​ ​លើការគ្រប់គ្រង​ ​ការចាត់ចែង​ ​អាចផ្តល់ជាអំណោយ​ឱ្យ​ទៅកូន​ ​​ ​ដាក់បញ្ចាំ​ ​និងលក់ដីបន្តបាន​ ​ហើយនេះ​ ​គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើនផ្សេងទៀតសម្តេចបានគិតគូរពីសុខមាលភាព​ ​អាយុជីវិត​ ​នឹងបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ​ ​

ជាមួយគ្នានោះដែរ​ ​ប្រជាពលរដ្ឋនៅសង្កាត់អូរកន្ធរ​ ​និងសង្កាត់ស្រ​យ៉ូ​​ ​បានថ្លែងអំណរគុណដល់សម្ដេច​តេជោ ​ហ៊ុន​ ​សែនដែលបានមើលឃើញពីទុក្ខលំបាករបស់ពួកគាត់​ ​បានអបអរសារទរ​ ​សប្បាយចិត្តរីករាយ​ ​ដែលសម្តេច​តេជោ ​ហ៊ុន​ ​សែនបានយកចិត្តទុក្ខដាក់ពីផលលំបាករបស់ពួកគាត់​ ​ដែលមានដីកំពុងអាស្រ័យផលនៅក្នុងតំបន់​ ​ដោយផ្តល់សិទ្ធិពេញលេញ​ ​អាស្រ័យផលស្របច្បាប់​ ​ដោយឆ្វៀលចេញពីដីតំបន់​ ​មកតំបន់វិញ​ ​សូមគោរពជូនពរសម្តេច​តេជោ ​មានសុខភាពល្អ​ ​បន្តដឹកនាំប្រទេសជាតិ​ ​មានការរីកចម្រើន​ ​សម្បូរសប្បាយ​ ​ក្រោមម្លប់សន្តិភាពបន្តទៀត

Related Post