រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ផូង វណ្ណ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែង​ជាប្រធានសាលាដំបូងខេត្តកំពង់ធំ ជំនួសឯកឧត្តម លាង សួរ បានផ្ទេរ​ភារកិច្ច


(​រដ្ឋបាលខេត្តកំពង់ធំ​):ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អមដំណើរឯកឧត្តម​ ​កើត​ ​រិទ្ធ​ ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ​អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងឯកឧត្តម​ ​ផូង​ ​វណ្ណជាប្រធានសាលាដំបូង​ ​និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ​ ​ជំនួសឯកឧត្តម​ ​លាង​ ​សួរ​ ​បានផ្ទេរភារកិច្ចតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ​នារសៀលថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម​ ​ងួន​ ​រតនៈអបអរសាទរចំពោះឯកឧត្តម​ ​ផូង​ ​វណ្ណ​ ​ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់​ ​ធំនាពេលនេះ​ ​ហើយឯកឧត្តម​ ​សង្ឃឹមជឿជាក់ថា​ ​ឯកឧត្តមប្រធាន​ ​និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ​និង​ ​បន្តបេសកកម្មដឹកនាំសាលាដំបូងខេត្ត​ ​បម្រើសេវាយុត្តិធម៌​ ​ឲ្យកាន់តែប្រសើរឡើងថែមទៀត

នៅចំពោះមុខអង្គពិធី​ ​ឯកឧត្តម​ ​កើត​ ​រិទ្ធថ្លែងថា​ ​ការផ្លាស់ប្ដូរតួនាទីនេះ​ ​គឺជារឿងធម្មតារបស់មន្ត្រីរាជការ​ ​ដើម្បីពង្រឹងរបៀបរបបការងារ​ ​ក្នុងស្ថាប័ន​ ​ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់សំដៅលើក​ម្ពស់​សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ​ ​ផ្ដល់ភាពយុត្ដិធម៌​ ​ដោយមិនលំអៀង​ ​និងយុត្តិធម៌

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ​បានសំដែងនូវការកោតសរសើរ​ ​និងវាយតម្លៃខ្ពស់ចំពោះ​ ​ចំពោះឯកឧត្តម​ ​លាង​ ​សួគ៌​ ​ដែលបានដឹកនាំសាលាដំបូងខេត្តកំពង់ធំជាច្រើនឆ្នាំកន្លងមកនេះ​ ​ចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម​ ​ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​មានសាមគ្គីភាពផ្ទៃក្នុង​ ​មានកិច្ចសហការល្អ​ ​ជាមួយអាជ្ញាធរអនុវត្តច្បាប់នៅមូលដ្ឋាន​ ​ជាពិសេសចុងក្រោយនេះគឺការអនុវត្តបានដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌក្នុងអង្គភាពបានល្អ​ ​ដែលបានដាក់ចេញដោយសួងយុត្តិធម៌កន្លងទៅ​ ​

លើសពីនេះទៀតឯកឧត្តម​ ​កើត​ ​រិទ្ធបានថ្លែងអំណរគុណ​ ​ដល់ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​និងអាជ្ញាធរដែនដី​ ​មន្ទីរអង្គភាពពាក់ព័ន្ធ​ ​កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក​ ​ដែលបានផ្ដល់ការគាំទ្រ​ ​និងផ្ដល់កិច្ចសហការគាំទ្រល្អជាមួយសាលាដំបូងខេត្តកំពង់ធំនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋនាពេលពេលកន្លងមក​ ​និងសូមឲ្យបន្តកិច្ចសហការល្អនេះជាមួយសាលាដំបូង​ ​ជាពិសេសជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ធំដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ​ ​ដោយអនុវត្តតួនាទីរបស់ខ្លួនដោយរលូននិងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃនិងជោគជ័យថ្មីៗថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ​ ​និងបម្រើឲ្យ​វិ​​័​យុត្តិធម៌ទាំងមូល​ ​

Related Post