រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហា​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ និងផ្ដល់សិទ្ធិជូនបងប្អូនប្រជាពលរដ្ឋជាមួយនឹង​ការគ្រប់គ្រង​ដីធ្លីក្នុងតំបន់២ មកតំបន់១

(​រដ្ឋបាលខេត្តកំពង់ធំ​) ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​ឡៅ​ ទិព្ធ​សីហារដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ ​រូបនីកម្ម​ ​និងសំណង់​ ​អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពបន្ថែមក្នុងការអនុវត្តបទបញ្ជារបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​កាលពីថ្ងៃទី​ ​៧​ ​ខែឧសភា​ ​ឆ្នាំ​ ​ក្នុងគោលបំណង​ ​ដើម្បីអភិរក្ស​ ​និងអភិវឌ្ឍន៍​ ​បឹងទន្លេសាប​ ​ឲ្យមាននិរន្តរភាព​ ​ដោយមានការអញ្ជើញចូលរួមពី​ ​អាជ្ញាធរស្រុកក្រុង​ ​និងមន្ត្រីពាក់ព័ន្ធ​ ​ជាច្រើនរូប​ ​នា​​រសៀលថ្ងៃ​ទី​ ​ខែកក្កដា​ ​ឆ្នាំនេះ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងថា​ ​កិច្ចប្រជុំនេះ​ ​ដើម្បីពិនិត្យលទ្ធភាពបន្ថែមក្នុងការអនុវត្តបទបញ្ជារបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​កាលពីថ្ងៃទី​ ​​ ​ខែឧសភា​ ​ឆ្នាំ​ ​ក្នុងគោលបំណង​ ​អភិរក្ស​ ​និងអភិវឌ្ឍន៍​ ​បឹងទន្លេសាប​ ​ឲ្យមាននិរន្តរភាព​ ​ក៏ដូចជាការដោះស្រាយបញ្ហាជីវភាពបងប្អូនប្រជាពលរដ្ឋ​ ​ជាពិសេសក្នុងការផ្ដល់សិទ្ធិជូនបងប្អូនប្រជាពលរដ្ឋជាមួយនឹងការគ្រប់គ្រងដីធ្លី​ ​ការពិនិត្យព្រំប្រទល់រវាងដីតំបន់​ ​កាត់ចូលតំបន់​ ​និងពិនិត្យលទ្ធភាពបន្ថែម​ ​ក្នុងការកាត់ឆ្វៀលដីតំបន់​ ​ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល​ ​តាមគោលការណ៍ស្មារតីអនុសាសន៍ដែលសម្ដេច​តេជោ ​ហ៊ុន​ ​សែន

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានចុះពិនិត្យ​ ​នៅតាមគោលដៅនានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅជុំវិញបឹងទន្លេសាប​ ​កន្លងមកនេះ​ ​មន្ត្រីពាក់ព័ន្ធ​ ​និងប្រជាពលរដ្ឋ​ ​បានសហការគ្នាបានល្អ​ ​ជាពិសេសក្នុងការអនុវត្តបញ្ជារួមកាលពីថ្ងៃទី​ ​ខែវិច្ឆិកាឆ្នាំ​ ​ក្នុងការចុះពិនិត្យជាក់ស្តែងរួមគ្នាសហការគ្នាល្អជាមួយនឹងក្រសួងដែនដី​ ​ក្រសួងធនធានទឹក​ ​អាជ្ញាធរបឹងទន្លេសាប​ ​ក្រសួងកសិកម្ម​ ​ព្រមទាំង​ ​អស់លោក​ ​លោកស្រីជាថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ធំ​ ​លោកអភិបាលក្រុង​ ​ស្រុក​ ​អាជ្ញាធរមូលដ្ឋាន​ ​បានអនុវត្តកិច្ចការឆ្វៀលដីចេះពីតំបន់​ ​តំបន់​ ​បានល្អប្រសើរ​ ​រហូតប្រមុខរាជរដ្ឋាភិបាល​ ​បានប្រកាសប្រគល់​ ​និងបង្ហាញទីតាំងជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីដែលបានហាមឃាត់

Related Post