រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំអំណោយមនុស្សធម៌ចែកជូនដល់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១៥០គ្រួសារ ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នារសៀលថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំនេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ​ ​​ម្ភារៈ​មួយចំនួនរបស់មន្ទីរសង្គមកិច្ច​ ​អតីតយុទ្ធជន​ ​និង​យុ​នីតិសម្បទាខេត្តកំពង់ធំ​ ​ចែកជូនដល់បង​ ​ប្អូនប្រជាពលរដ្ឋក្រីក្រ​ ​និងងាយរងគ្រោះដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ ​ចំនួន​ ​គ្រួសាររស់នៅឃុំនី​ពេ​​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ​ ​សុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែននាយករដ្ឋ​ន្រ្តី​ដែលជានិច្ចកាល​ ​សម្ដេចតែងតែបានគិតគូរ​ ​យកចិត្តទុកដាក់អំពីសុខមាលភាព​ ​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ​នៅគ្រប់ទិសទីទូទាំងប្រទេស​ ​ដោយមិនប្រកាន់ពូជសាសន៍​ ​និង​ ​និន្នាការនយោបាយឡើយ​ ​ឯកឧត្តមបន្តថាថ្វីត្បិតតែអំណោយមនុស្សធម៌ដែល​ ​បាននាំយកមក​ ​ចែកជូនបងប្អូននាពេលនេះ​ ​មានចំនួនតិចតួចក្ដី​ ​មិនសមល្មមនឹងការខាតបង់របស់បងប្អូន​ ​ក៏ពិតមែន​ ​តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយ​ម្រិ​ដែរ​ ​​ ​ឯកឧត្តមបានបន្ថែមថាប្រមុខរាជរដ្ឋាភិបាលបានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច​ ​អតីតយុទ្ធជន​ ​និង​ យុ​នីតិសម្បទាខេត្ត​ ​ដើម្បីជួយដល់គ្រួសារ​ ​ងាយរងគ្រោះ​ ​នៃគម្រោងសុខមាលភាពសង្គម​ ​សម្រាប់ជួយ​ ​ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ​ ​ដល់គ្រួសារចាស់ជរា​ ​ជួបការលំបាក​ ស្រ្តី​មេម៉ាយ​ ​ជនពិការ​ ​អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួនគ្រួសារក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​ត្រីខ​ ​ទឹកត្រី​ ​និង​ម្ភារៈ​មួយចំនួនផងដែរ

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត​ ​ក៏បានអំពាវនាវដល់អាជ្ញាធរត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង​កូ​វី​ ​ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត​ ​និងសូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំង​ ​ដុសមូលដ្ឋាន​ ​ព្រមទាំងដុសទី​ ​ទី​ ​ទី​ ​អោយបានគ្រប់គ្នា

ចុងក្រោយនេះឯកឧត្តម​ ​ងួន​ ​រតនៈក៏បានចែកអំណោយទាំងនោះជូនដល់ពួកគាត់​ ​ហើយក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យចេះថែរក្សាសុខភាពជាចម្បង​ ​ហូបស្អាត​ ​រស់នៅស្អាតហើយបន្តរក្សា​ម្លា​ឆ្ងាយពីគ្នា​ ​ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់​​​ក្រសួងសុខាភិបាល​ ​ពិសេសវិធានការរបស់រាជរដ្ឋាភិបាល​ ​ការពារ​ ​និងកុំ​ ​និងចូលរួមគោរពច្បាប់​ ​និង​ ​រួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស​ ​

Related Post