រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទិដ្ឋភាពជាក់ស្តែងបន្ថែមទៀត ដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ដែលប្រជាពលរដ្ឋដែលបាន​រស់នៅ និងកំពុងអាស្រ័យផលរយៈពេលជាយូរឆ្នាំ នៅស្រុកសន្ទុក ដើម្បីធ្វើរបាយការណ៍ស្នើគោការណ៍ទៅសម្តេចតេជោ សុំកាត់ឆ្វៀល​ជូនចំពោះប្រជាពលរដ្ឋ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំក្រុមការងារ​ ​និងមន្ត្រីជំនាញពាក់ព័ន្ធ​ ​ចុះពិនិត្យចុះពិនិត្យទិដ្ឋភាពជាក់ស្តែងបន្ថែមទៀត​ ​ដីតំបន់​ ​និងតំបន់​ ​នៃបឹងទន្លេសាប​ ​ដែលប្រជាពលរដ្ឋដែលបានរស់នៅ​ ​និងកំពុងអាស្រ័យផលរយៈពេលជាយូរឆ្នាំ​ ​ស្ថិតនៅក្នុងឃុំព្នៅ​ ​និងឃុំកកោះ​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

ឆ្លៀតក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​មានប្រសាសន៍ថា​ ​ការចុះមកពិនិត្យស្ថានភាពភូមិសាស្ត្រដីតំបន់​ ​និងតំបន់​ ​នេះ​ ​ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែង​ ​ស្តាប់នូវប្រវត្តិសាវតាពីអាជ្ញាធរមូលដ្ឋាន​ ​និងពីបងប្អូនប្រជាពលរដ្ឋ​ ​ដែលបានចូលមកកាន់កាប់​ ​និងអាស្រ័យផលកន្លងមក​ ​ដើម្បីក្រុមការងារប្រមូលទិន្នន័យ​ ​និងស្រង់យកព័ត៌មានពីអាជ្ញាធរមូលដ្ឋាន​ ​បងប្អូនប្រជាពលរដ្ឋដែលបានរស់នៅនិងកំពុងអាស្រ័យផលនៅក្នុងតំបន់នេះ​ ​ដូច្នេះសូមបងប្អូនសូមមេត្តារង់ចាំ​ ​ដើម្បីធ្វើរបាយការណ៍ជូនសម្តេច​តេជោ ​ស្នើសុំកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ​ ​ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង​ ​ដូច្នេះ​ ​ការកែសម្រួលនេះ​ ​ប្រជាពលរដ្ឋ​ ​នឹងអាចទទួលបានដីកម្មសិទ្ធ​ ​អាស្រ័យផលដោយស្របច្បាប់​ ​ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបន្ថែមទៀតថា​ ​ការចុះពិនិត្យបន្ថែមនេះ​ ​គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ស​ម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​កាលពីថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​បានដាក់ចេញនូវបទបញ្ជា​ ​ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប​ ​ត្រូវធ្វើការទប់ស្កាត់​ ​និង​ ​​ង្រ្កា​ជាបន្ទាន់ចំពោះជនខិលខូចមួយចំនួន​ ​ដែលលួចកាប់ព្រៃលិចទឹក​ ​និងវាទទីយកដីនៅតាមបឹងទន្លេសាប​ ​គឺមិនអនុញ្ញាតឲ្យធ្វើការអាស្រ័យផលនោះទេ​ ​ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប​ ​ដែលបានចូលរួមអនុវត្តនូវបទបញ្ជារបស់សម្ដេច​តេ ​ដោយការស្ម័គ្រចិត្តក្នុងការប្រគល់ដីជូនរាជរដ្ឋាភិបាលវិញ​ ​ក្នុងគោលបំណងរួមគ្នាអភិរក្ស​ ​និងអភិវឌ្ឍតំបន់ជុំវិញបឹងទន្លេសាបឲ្យមានភាពល្អប្រសើរឡើងវិញ

ឯកឧត្តម​ ​ងួន​ ​រតនៈបន្តទៀតថា​ ​បន្ទាប់ពីទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ​ ​កាលពីថ្ងៃទី​ ​​ ​ខែឧសភា​ ​ឆ្នាំ​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែនបានដាក់ចេញនូវបទបញ្ជាថ្មីមួយទៀតឲ្យអាជ្ញាធរពាក់ព័ន្ធ​ ​ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ​ ​ដែលស្ថិតនៅក្នុងតំបន់​ ​និងតំបន់​ ​នៃបឹងទន្លេសាប​ ​ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ​ ​ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង

ប្រជាពលរដ្ឋបាន​ ​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល​ ​ដែលបានគិតគូរ​ ​អំពីសុខទុក្ខ​ ​ក៏ដូចជាផលប្រយោជន៍របស់ពួកគាត់​ ​ដែលបានកាន់កាប់​ ​និងអាស្រ័យផលយូរឆ្នាំមកហើយ

Related Post