រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ផ្តល់នូវអនុសាសន៍សំខាន់ៗ ដល់ខណ្ឌរដ្ឋបាល​ជលកំពង់ធំ ចំនួន ៧ចំណុច ដើម្បី អភិវឌ្ឍធនធានជលផល និងធនធានធម្មជាតិដទៃទៀត ប្រកបដោយចីរភាព

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួនរតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែកក្កដា​ ​ឆ្នាំ​ ​បានអញ្ជើញជា​ធិ​​តី​ក្នុងពិធីលែងកូនត្រីពូជ​ ​នៅអាងទឹកអូរមាន​ ​ឃុំមានជ័យ​ ​ស្រុកសណ្ដាន់​ ​

ក្នុងឱកាសប្រារព្ធពិធីលែងកូនត្រីពូជ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​មានប្រសាសន៍លើកឡើងថា​ ​បច្ចុប្បន្ននេះ​ ​កំណើនប្រជាពលរដ្ឋ​ ​ក៏ដូចជាកំណើនប្រជានេសាទដែល​ ​រស់នៅជុំវិញបឹងទន្លេសាប​ ​ក៏មានការកើនឡើងយ៉ាងឆាប់រហ័សបានដាក់សម្ពាធយ៉ាង​ ​ធ្ងន់បន្ថែមទៀត​ ​ធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ធនធានជលផល​ ​និងធនធាន​ ​ធម្មជាតិផ្សេងៗទៀត​ ​ដែលស្ថិតនៅតែជាឧបសគ្គចម្បងក្នុងការធ្វើឲ្យបានសម្រេចតាម​ ​ផែនការប្រើប្រាស់​ ​អភិវឌ្ឍធនធានជលផល​ ​និងធនធានធម្មជាតិដទៃទៀត​ ​ប្រកបដោយចីរភាព​ ​

ទន្ទឹមនឹងនេះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានផ្តល់នូវអនុសាសន៍សំខាន់​ ​ដល់ខណ្ឌរដ្ឋបាលជលកំពង់ធំ​ ​ចំនួន​ ​ចំណុច​ ​រួមមាន
​-​បន្តការផ្សព្វផ្សាយច្បាប់ស្តីពីជលផល​ ​និង​ ​លិខិតបទដ្ឋានគតិយុត្តិ​ ​ដែលពាក់ព័ន្ធនឹង​វិ​​័​ជលផលឲ្យបានទូលំទូលាយ​ ​និងស៊ីជម្រៅបន្ថែមទៀតដល់ស្រទាប់ប្រជាជនក្នុងមូលដ្ឋាន
​-​បន្តការងារបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពថែមទៀត​ ​ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានកងកំលាំង​ ​ប្រដាប់អាវុធ​ ​មន្ទីរអង្គភាពពាក់ព័ន្ធ​ ​បន្តកិច្ចការការពារ​ ​អភិរក្សធនធានជលផល​ ​ឲ្យបានល្អប្រសើរក្នុងស្មារតីទទួលខុសត្រូវ​ ​សាមគ្គីភាព​ ​និងរាយការណ៍មកខេត្ត​ ​ឲ្យបានទាន់ពេលវេលា
​-​បំផុសការអភិវឌ្ឍវាវីវប្បកម្ម​ ​ដោយត្រូវជំរុញការបង្កាត់ផ្លាស់ពូជត្រី​ ​ដើម្បីចែកជូនប្រជាពលរដ្ឋចិញ្ចឹម​ ​បង្កើនប្រាក់ចំណូលដល់កសិករ​ ​និងជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនទឹកធម្មជាតិ
​-​ខិតខំពង្រឹងសមត្ថភាពដល់​ ​សហគមន៍នេសាទដែល​ ​បានបង្កើតឡើងរួចហើយឲ្យបានរឹងមាំ​ ​ដើម្បីក្លាយជាសហគមន៍នេសាទដែលគ្មានបទល្មើសជលផល​ ​និងខិតខំបង្កើតស្រះជម្រកត្រីសហគមន៍​ ​ឲ្យបានគ្រប់ឃុំនៅទូទាំងខេត្ត​ ​​ ​ក្រៅពីនេះ​ ​ក៏ត្រូវជំរុញបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទ​ ​ឲ្យងាកមកធ្វើកសិកម្មចម្រុះបន្ថែមទៀត​ ​ដោយមិនត្រូវពឹង​ ​អាស្រ័យតែលើធនធានជលផលមួយមុខនោះឡើយ
​-​ថែរក្សាបង្គោលព្រំប្រទល់កន្លែងអភិរក្សដែលបានបោះរួចឲ្យបានល្អ​ ​ព្រមទាំងធ្វើសកម្មភាពការពារគ្រប់គ្រងកន្លែងអភិរក្សជលផល​ ​ប្រកបដោយប្រសិទ្ធភាព
​-​អាជ្ញាធរស្រុក​ ​ឃុំ​ ​ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ​ត្រូវចាត់វិធានការឲ្យបានម៉ឹងម៉ាត់បំផុតបន្ថែមទៀត​ ​ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹកនិងការពារព្រៃលិចទឹកឲ្យបានគង់វង្ស​ ​ពីព្រោះព្រៃលិចទឹកមានសារសំខាន់បំផុត​ ​ដល់អាយុជីវិតនៃ​វិ​​័​ជលផលទាំងមូល
​-​បន្តដាំព្រៃលិចទឹកឲ្យបានច្រើនលើដីត្រូវបានដកហូតពីការទន្ទ្រាន​ ​ដើម្បីស្តារព្រៃលិចទឹកឡើងវិញ

លើសពីនេះទៀត​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ ​សូមមេត្តាកុំប្រើឧបករណ៍នេសាទល្មើសច្បាប់​ ​ក្នុងការធ្វើនេសាទជាពិសេសឧបករណ៍ឆក់​ ​និងស្បៃមុង​ ​

Related Post