រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារ និងជំរុញដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ខិតខំដោះស្រាយ​បញ្ហាទំនាស់ដីធ្លី ជាបញ្ហាអទិភាព ក្នុងចំណោមបញ្ហាអទិភាព

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារ​ ឱ្យ​មានផែនការច្បាស់លាស់​ ​និងស្តាប់នូវរបាយការណ៍​ឌ្ឍនៈ​ភាពទាក់ទងនឹងការដោះស្រាយបញ្ហាទំនាស់ដីធ្លី​ ​នៅតាមបណ្តាក្រុងស្រុកទាំង​ ​​ ​ដែលបានកើតមានឡើងនៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួន​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

បន្ទាប់ពីបានស្តាប់របាយការណ៍​ឌ្ឍនៈ​របស់អភិបាលក្រុងស្រុករួចមកឯកឧត្តម​ ​ងួន​ ​រតនៈបានជំរុញដល់លោកអភិបាលក្រុងស្រុកទាំងអស់​ ​ជាប្រធានគណៈកម្មការសុរិយោដីក្រុងស្រុក​ ​ត្រូវតែបណ្តុះបណ្តាលវគ្គជំនាញដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការបន្ថែមទៀត​ ​បន្តសហការជាមួយយន្តការថ្នាក់ខេត្ត​ ​ខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់​ ​ជាបញ្ហា​ទិ​ភាព​ ​ក្នុងចំណោមបញ្ហា​ទិ​ភាព​ ​ធ្វើការងារជាប្រចាំ​ ​ត្រូវមានវិធានការក្នុងការដោះស្រាយឲ្យបានច្បាស់លាស់​ ​ឯកឧត្តម​ ​បន្តទៀតថា​ ​សំណុំរឿងខ្លះ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​ទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ​សំណុំរឿងខ្លះទៀតទទួលបានលិខិតពីក្រសួងមហាផ្ទៃ​ ​ដែលប្រជាពលរដ្ឋផ្ញើសារចូលក្នុង​ផេ​សម្ដេចក្រឡាហោម​ ​​ ​ឯកឧត្តម​ ​បន្ថែមទៀតថា​ ​ករណីសំណុំរឿងទាំងអស់នេះ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​បានចាត់ចែងបន្តបញ្ជូនដីកាទៅតាមមន្ទីរជំនាញ​ ​រដ្ឋបាលក្រុងស្រុក​ ​ឲ្យធ្វើការដោះស្រាយ​ ​និងមានកំណត់ហេតុ​បំ​ភ្លឺច្បាស់លាស់​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បញ្ជាក់បន្ថែមទៀតថា​ ​ក្នុងករណីសំណុំរឿងក្តីណាមួយមានបញ្ហាប្រឈម​ ​សូមរាយការណ៍មករដ្ឋបាលខេត្ត​ ​ដើម្បីស្នើសុំគោលការណ៍ណែនាំពីថ្នាក់ដឹកនាំខេត្តបន្តទៀត​ ​ទៅតាមគោលបំណងនៃពាក្យបណ្ដឹង​ ​ឬក៏ប្រភេទនៃពាក្យបណ្ដឹង

Related Post