រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យមើលការខូចខាត​ដំណាំ​ស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ ទឹកភ្លៀង ប្រមាណជិត ៣ពាន់ហិចតា នៅស្រុកកំពង់ស្វាយ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រត​: ​អភិបាលខេត្តកំពង់ធំ​ ​អមដំណើរដោយឯកឧត្តមទេសរដ្ឋមន្ត្រី​ ​គន់​ ​គីម​ ​អនុប្រធានទី​ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ​ដែលបានអញ្ជើញចុះពិនិត្យមើលការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ ​ប្រមាណជិត​ ​ហិចតា​ ​នៅឃុំត្បែង​ ​និងឃុំសាន់គរ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែសីហា​ ​ឆ្នាំ​ ​

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី​ ​គន់​ ​គីម​ ​ថ្លែងថា​ ​ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ​ ​តាមការពិនិត្យជាក់ស្តែង​ ​ក្នុងចំណោមស្រូវជាងហិចតានេះ​ ​មានលាយឡំគ្នាជាមួយស្រ​ង៉ែ ​និងស្មៅជាដើម​ ​ទន្ទឹមនឹងនោះ​ ​ឯកឧត្តមទេសរដ្ឋមន្ត្រី​ ​បានជំរុញអោយអាជ្ញាធរ​ ​គ្រប់លំដាប់ថ្នាក់​ ​ត្រូវស្រង់បច្ចុប្បន្នភាពបានត្រឹមត្រូវ​ ​និងច្បាស់លាស់​ ​ចំពោះប្រជាកសិករដែលអាចមានលទ្ធិភាព​ ​បន្តធ្វើស្រូវប្រាំងក្នុងខែវិច្ឆិកា​ ​និងខែធ្នូ​ ​ខាងមុខនេះ​ ​ដោយស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ​ ​ក្នុងការស្នើសុំស្រូវពូជពីរាជរដ្ឋាភិបាល​ ​ចែកជូនស្រូវពូជអោយគាត់តាមលទ្ធិភាពជាក់ស្តែង​ ​​ ​ឯកឧត្តមទេសរដ្ឋ​ន្រ្តី​បានបន្តថា​ ​ក្រោយពីបានពិនិត្យជាក់ស្តែង​ ​គឺសង្កេតឃើញថា​ ​ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រកទេ​ ​គឺមានតែឡើងរហូត​ ​ព្រោះវាជារដូវវស្សាហើយ​ ​

ឯកឧត្តមទេសរដ្ឋ​ន្រ្តី ​គន់​ ​គីម​ ​បានបញ្ជាក់ថា​ ​ឆ្នាំនេះមូលហេតុដែលប្រជាកសិករយើងបន្ថយការផលិតស្រូវ​ ​គឺមានមូលហេតុ​ ​ដូច្នេះថា​ ​កត្តាតម្លៃប្រេង​ ​តម្លៃជីកសិកម្ម​ ​តម្លៃភ្ជួររាស់​ ​តម្លៃដឹកជញ្ជូន​ ​កត្តាឡើងថ្លៃនេះហើយបានធ្វើអោយប្រជាកសិករយើងបន្ថយការផលិតស្រូវ​ ​ព្រោះតែតម្លៃដើមថ្លៃ​ ​គ្មានទទួលការចំណេញ​ ​ដូច្នេះពួកគាត់បន្ថយការផលិតតែម្តង​ ​ថយចុះរហូតដល់ម៉ឺន​ហិ​តា​ ​បើប្រៀបធៀបឆ្នាំមុន​ ​ក្នុងខេត្តកំពង់ធំ​ ​

ក្នុងនោះដែរឯកឧត្តមទេសរដ្ឋ​ន្រ្តី ​គន់​ ​គីមបានអោយអាជ្ញាធរ​ ​កម្លាំងប្រដាប់អាវុធ​ ​ក្នុងខេត្តទាំងអស់សូមត្រៀមខ្លួនអោយជាស្រា​ ​ប្រសិនស្រូវរបស់ប្រជាកសិកររូបណាម្នាក់មិនអាច​​​យកម៉ាស៊ីនច្រូតកាត់មិនបានទេ​ ​គឺសូមត្រៀមខ្លួនចុះច្រូតកាត់​ ​ជូនពួកគាត់អោយទាន់ពេលវេលា​ ​

Related Post