រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ខិតខំ​បន្តចុះជួបប្រជាពលរដ្ឋ ដើម្បីកំណត់អត្តសញ្ញាណដី ជុំវិញ​បឹងទន្លេសាប ធ្វើការកែសម្រួលទិន្ន័យ ដើម្បីស្នើសុំកាត់ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ដែលបានរស់នៅ និងអាស្រ័យរយៈពេលយូរឆ្នាំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានជំរុញដល់អាជ្ញាធរមូលរដ្ឋា​ ​រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ​ ​ខិតខំបន្តចុះជួបប្រជាពលរដ្ឋ​ ​ដើម្បីកំណត់អត្តសញ្ញាណដី​ ​ជុំវិញបឹងទន្លេសាប​ ​ដោយភ្ជាប់ជាមួយផែនទីគោលនៅក្នុងឆ្នាំនីមួយៗ​ ​ដែលប្រជាពលរដ្ឋបានរស់នៅ​ ​និងអាស្រ័យផលនាពេលកន្លងមក​ ​ឲ្យស្របទៅនឹងអនុសាសន៍របស់សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បីធ្វើការកែសម្រួល​ទិន្ន័​ឲ្យបានច្បាស់លាស់​ ​ក្នុងការរៀបចំសំណើស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​កាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបនេះ​ ​ជូនប្រជាពលរដ្ឋឲ្យទទួលបាននូវសិទ្ធិបន្ថែមក្នុងការកាន់កាប់​ ​ការអាស្រ័យផល​ ​ប្រកបដោយមានទំនុកចិត្ត

ការលើកឡើងនេះ​ ​ត្រូវបានឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា​ ​ស្តីពីការកាត់ឆ្វៀលដីតំបន់ជុំវិញបឹងទន្លេសាប​ ​នាព្រឹកថ្ងៃទី​ ​ខែសីហាឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

សូមបញ្ជាក់ផងដែរថា​ ​ចំពោះដីនៅក្នុងតំបន់​ ​និងតំបន់​ ​ដែលជាប់មាត់បឹង​ ​ស្ទឹង​ ​ផ្លូវ​ ​ត្រូវកំណត់ព្រំឲ្យបានច្បាស់លាស់​ ​ចំពោះដីដែលមានព្រៃ​ ​គឺមិនអនុ​ញ្ញាតិ​ឲ្យឈូសឆាយពង្រីកបន្ថែមទៀតនោះទេ

Related Post