រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចម្រុះ ចុះជួបប្រជាពលដ្ឋ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ដែលប្រជាពលរដ្ឋ​បានអាស្រ័យផល ក្នុងភូមិសាស្ត្រស្រុកស្ទោង

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំក្រុមការងារចម្រុះ​ ​ចុះជួបប្រជាពលរដ្ឋ​ ​និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់​ ​ជុំវិញបឹងទន្លេសាប​ ​ដែលប្រជាពលរដ្ឋបានរស់នៅ​ ​និងអាស្រ័យផលនាពេលកន្លងមក​ ​ស្ថិតនៅក្នុងតំបន់បែកចាន​ ​និងភ្នំជី​មុ​​ ​ឃុំចំណាក្រោម​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ

នៅក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​ការចុះមកជួបបងប្អូននៅពេលនេះ​ ​គឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​តម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានដីជុំវិញបឹងទន្លេសាប​ ​បន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងបន្ថែមទៀត​ ​ដើម្បីកែសម្រួល​ទិន្ន័​ឲ្យច្បាស់លាស់​ ​លើដីតំបន់​ ​ដែលប្រជាពលរដ្ឋបានអាស្រ័យផល​ ​មានរយៈពេលចាប់ពីឡើងទៅ​ ​ដើម្បីក្រុមការងាររៀបចំឯកសារ​ ​ស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល​ ​កាត់ឆ្វៀលដីតំបន់នេះ​ ​ជូនបងប្អូនទៅតាមអ្វីដែលក្រុមការងារ​ ​បានចុះត្រួតពិនិត្យ​ ​និងវាយតម្លៃជាក់ស្តែង​ ​ដោយផ្អែកលើផែនទីអាកាស​ ​ដែលជាផែនទីគោលសម្រាប់មកផ្ទៀងផ្ទាត់បន្ថែមទៀត

ទន្ទឹមនឹងនោះឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​បើទោះបីដីនៅក្នុងតំបន់​ ​តំបន់​ ​ក៏ដោយ​ ​កន្លែងណាដែលនៅមានព្រៃ​ ​គឺមិនអនុញ្ញាតឲ្យធ្វើការកាប់ទន្ទ្រានបន្ថែមទៀតនោះទេ​ ​សូមបងប្អូនមេត្តាយោគយល់​ ​និងអធ្យាស្រ័យទាំងអស់គ្នា​ ​​ ​ការធ្វើ​បែ​នេះ​ ​ក្នុងគោលបំណងរួមគ្នា​ ​អភិរក្ស​ ​និងអភិវឌ្ឍន៍​ ​បឹងទន្លេសាប​ ​ឲ្យធនធានជលផល​ ​និងជនធានធម្មជាតិ​ ​មានភាពល្អប្រសើរឡើងវិញ

Related Post