រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីប្រកាស​ចូលកាន់​មុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាល​ខេត្តព្រះវិហារ

(​រដ្ឋបាលខេត្តកំពង់ធំ​): សម្ដេចក្រឡាហោម​ ​​ ​ខេង​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែសីហា​ ​ឆ្នាំនេះ​ ​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ ​ឯកឧត្តម​ ​គីម​ ​រិទ្ធី​ ​ជាអភិបាលខេត្តព្រះវិហារ​ ​និងអភិបាលរងខេត្ត​ ​រូបថែមទៀត​ ​ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម​ ​ងួន​ ​រត​: ​អភិបាលខេត្តកំពង់ធំ​ ​និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត​ ​

សម្តេចក្រឡាហោម​ ​​ ​ខេង​ ​បានសម្តែងនូវការអបអរសាទរចំពោះការប្រកាសចូលកាន់មុខតំណែងថ្មីនេះ​ ​សម្តេចក្រឡាហោមបន្ថែមទៀតថា​ ​អភិបាលខេត្តថ្មីនេះ​ ​ជាមន្ត្រីមានសមត្ថភាព​ ​និងបទពិសោធន៍គ្រាន់ក្នុងការ​​​ដឹកនាំ​ ​ដោយធ្លាប់ឆ្លងកាត់កាន់មុខតំណែងជាអភិបាលរងខេត្តកណ្ដាលជិត​ ​ឆ្នាំ​ ​និងមានបទពិសោធន៍ការងារជាច្រើនផ្សេងទៀត​ ​ទន្ទឹមនឹងនោះ​ ​សម្តេចក្រឡាហោម​ ​​ ​ខេងបានស្នើដល់ក្រុមប្រឹក្សាខេត្ត​ ​គណៈអភិបាលខេត្ត​ ​ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត​ ​ថ្នាក់ដឹកនាំស្រុកក្រុង​ ​និងឃុំសង្កាត់​ ​មន្ត្រីរាជការ​ ​កងកម្លាំងប្រដាប់អាវុធ​ ​ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ​ ​សូមផ្ដល់ការគាំទ្រដល់ឯកឧត្តម​ ​គីម​ ​រិទ្ធី​ ​អភិបាលខេត្តព្រះវិហារថ្មី​ ​បញ្ចេញនូវសមត្ថភាព​ ​និងបទពិសោធន៍ក្នុងការ​​​ដឹកនាំ​ ​ដើម្បីបន្តអភិវឌ្ឍបន្ថែមទៀតនូវសមិទ្ធផលនានាបន្ថែមទៀត​ ​បន្ទាប់ពីថ្នាក់ដឹកនាំខេត្តមុនសម្រេចបាន​ ​ធ្វើយ៉ាងណាឲ្យទឹកដីខេត្តព្រះវិហារ​ ​កាន់តែមានការរីកចម្រើនថែមទៀត​ ​

ជាមួយគ្នានោះដែរសម្តេចក្រឡាហោម​ ​​ ​ខេងបានផ្តល់ជាម​តិ​យោបល់មួយចំនួន​ ​ដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ​ ​ត្រូវចូលរួមថែរក្សានូវកត្តាសន្តិសុខ​ ​សណ្ដាប់ធ្នាប់សាធារណៈ​ ​ឲ្យបានល្អប្រសើរបន្តទៀត​ ​ជាពិសេសអនុវត្ដនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ​ ​ការបម្រើសេវាសាធារណៈ​ ​ជូនប្រជាពលរដ្ឋឲ្យតែកាន់ល្អប្រសើរ​ ​ខិតខំដោះស្រាយសំណើ​ ​សំណូមពរ​ ​និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស​ ​និងទាន់ពេលវេលា​ ​បន្តអនុវត្តវិធានការដើម្បីប្រយុទ្ធជំងឺ​កូ​វី​ ​ខិតខំបន្តទំនាក់ទំនងសហប្រតិបត្តិការល្អរវាងអាជ្ញាធរដែនដី​ ​ជាមួយនឹងកម្លាំង​ ​ដែលឈរជើងនៅតាមព្រំដែន​ ​ដើម្បីរួមគ្នាការពារបូរណភាពទឹកដី​ ​ឯកភាពជាតិ​ ​ក៏ដូចជាការពារការប្រឆាំងនូវបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចគ្រប់គ្រង​ ​ប្រកបដោយប្រសិទ្ធភាពខ្ពស់

ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល​ ​ជាពិសេសសម្តេចក្រឡាហោម​ ​ឯកឧត្តម​ ​គីម​ ​រិទ្ធី​ ​ដែលទើបទទួលបានការតែងតាំងថ្មី​ ​បានធ្វើការប្ដេជ្ញាចិត្ត​ ​ដូចខាងក្រោម​ ​​ ​ប្តេជ្ញាការពាររាជរដ្ឋាភិបាល​ ​និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ​ ​ដោយរក្សាសន្តិភាព​ ​មិនអនុញ្ញាតឲ្យកម្លាំងអនាមិកណាមួយមកបង្កភាពអសន្តិសុខ​ ​បង្អាក់ដំណើរការ​​​ដឹកនាំអភិវឌ្ឍន៍ជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ​ ​ប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនៅកម្មវិធីនយោបាយ​ ​និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី​ ​របស់រាជរដ្ឋាភិបាលនីតិកាលទី​ ​នៃរដ្ឋសភា​ ​ផ្ដល់នូវកិច្ចសហការល្អជាមួយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ​ ​ប្តេជ្ញាអនុវត្ត​ឱ្យ​បានម៉ឺងម៉ាត់នូវវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺ​កូ​វី​ ​និងខិតខំជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​ឱ្យ​បានជាអតិបរមា​ ​ជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ឱ្យ​កាន់តែមានប្រសិទ្ធភាពខ្ពស់​ ​ដើម្បីរក្សាសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈ​ ​និងភាពសុខដុមរមនា​ ​ខិតខំកែលម្អភាពអសកម្មនានាដែលធ្វើឲ្យប៉ះពាល់ដល់ការថ្នាំងថ្នាក់ប្រជាពលរដ្ឋ​ ​និងជំរុញការបម្រើសេវាសាធារណៈ​ ​ឲ្យខិតជិតប្រជាពលរដ្ឋ​ ​តាមរយៈយន្តការការិយាល័យច្រកចេញចូលតែមួយ​ ​ប្តេជ្ញាបន្តសហការបានល្អជាមួយថ្នាក់ដឹកនាំក្នុងរចនា​ម្ព័​រដ្ឋបាលខេត្ត​ ​មន្ទីរអង្គភាពជុំវិញខេត្ត​ ​និងមន្ត្រីក្រោមឱវាទ

Related Post