រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ផ្លូវក្រាលក្រួសក្រហមចំនួន០២ខ្សែ ប្រវែង៨៤០ម៉ែត្រ ដែលលំបាក​ធ្វើដំណើរ នៅក្រុងស្ទឹងសែន នឹងលើកគម្រោងជួសជុលឡើងវិញ​នៅពេល​ឆាប់ៗនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ដើម្បីសម្រួលដល់ដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់សំរោងសង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំអមដំណើរដោយលោក​ ​ម៉ាក់​ ​ប៊ុនហុង​ ​អភិបាលក្រុងស្ទឹងសែនលោក​ ​សោម​ ​ភី​ ​ចៅសង្កាត់ស្រ​យ៉ូ​​ ​និងក្រុមការងារបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង​ ​នូវផ្លូវក្រាលក្រួសក្រហម​ ​ចំនួនខ្សែ​ ​មានប្រវែង​ ​ម៉ែត្រ​ ​ដែលដែលទទួលរងការខូចខាតនៅក្នុងរដូវវស្សានេះ​ ​ធ្វើអោយប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ​ ​រដ្ឋបាលខេត្តកំពង់ធំនឹងលើកគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមនេះឡើងវិញ​ ​ឲ្យក្លាយទៅជាផ្លូវល្អ​ ​ផ្លូវមានគុណភាព​ ​ដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ​ ​និងធ្វើដំណើរប្រកបដោយសុវត្ថិភាព

ទន្ទឹមនឹងនោះដែរឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​ជំរុញអោយអាជ្ញាធរមូលដ្ឋានទាំងអស់​ ​ខិតខំយកចិត្តទុកដាក់អំពី​ ​បញ្ហាប្រឈម​ ​សំណូមពរ​ ​ក៏ដូចជាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងអស់​ ​ជាពិសេសនៅក្នុងរដូវវស្សានេះ​ ​សូមពុកម៉ែបងប្អូន​ ​រក្សានូវសុវត្ថិភាព​ ​កុមារតូច​ ​មនុស្សចាស់​ ​ជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ​ ​

Related Post