រដ្ឋបាលខេត្តកំពង់ធំ

SEARCH

‌អភិបាលខេត្តកំពង់ធំ ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ! ដោះស្រាយបញ្ហា​ទំនាស់ដីធ្លីរវាងក្រុមហ៊ុន៧មករា ផារី និងប្រជាពលរដ្ឋចំនួន ៩៩គ្រួសារ ប្រកបដោយប្រសិទ្ធភាព នៅស្រុកតាំងគោក

(​រដ្ឋបាលខេត្តកំពង់ធំ​) ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ក​កំពង់ធំ​ ​និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត​ ​ប្រើយុទ្ធសាស្ត្រ​ ​ឈ្នះ​ ​ឈ្នះ​! ​ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី​ ​ដែលបានកើតមានឡើងអស់រយៈជាច្រើនឆ្នាំមកហើយ​ ​រវាងក្រុមហ៊ុនមករា​ ​ផារី​ ​និងបងប្អូនប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ស្ថិតនៅតំបន់កោះរះ​ ​ក្នុងតំបន់​ ​លើផ្ទៃដីចំនួន​ ​ហិចតា​ ​នាព្រឹកថ្ងៃទី​ ​សីហា​ ​ឆ្នាំ​ ​នៅសាលាឃុំស្រឡៅ​ ​ស្រុកតាំងគោក​ ​ខេត្តកំពង់ធំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​ការជួបគ្នាថ្ងៃនេះ​ ​ដើម្បីអង្គរជុំក្តាប់បាននូវអ្វីដែលកើតឡើងលើដីទំនាស់នេះ​ ​និងរូបភាពទំនាស់​ ​ដើម្បីឈានទៅដល់សិក្សាបញ្ចប់នៃបញ្ហាទំនាស់រឿងដីធ្លីរវាងដីក្រុមហ៊ុនមករា​ ​ផារី​ ​ជាមួយនឹងបងប្អូនប្រជាពលរដ្ឋព្រោះថាទំនាស់ដីធ្លីនេះបានអូសបន្លាយយូរឆ្នាំនិងបានប្រើប្រាស់យន្តការតុលាការក្នុងចេញដីការក្សាការពារដើម្បីបាន​សិទ្ឋិ​ប្រើប្រាស់អាស្រ័យផល​ ​លើដីរបស់រដ្ឋ​ (​ដីតំបន់​ )​​ ​ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្ត​ ​បានឲ្យខាងភាគីក្រុមហ៊ុនមករា​ ​ផារី​ ​និងភាគីតំណាងប្រជាពលរដ្ឋ​ ​បានលើកឡើងអំពីប្រវត្តិដី​ ​និងប្រវត្តិនៃការចូលកាន់កាប់ដី​ ​ព្រមទាំងឲ្យអាជ្ញាធរដែនដីធ្វើការបំភ្លឺពីបន្ថែមទៀត​ ​បន្ទាប់ពីចុះសិក្សា​ ​ស្រាវជ្រាវកន្លងមក

ជាមួយគ្នានោះដែរ​ ​បន្ទាប់ពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានធ្វើការសម្របសម្រួល​ ​និងស្វែងរកដំណោះស្រាយអស់រយៈពេលជាច្រើនម៉ោង​ ​ភាគីទាំងពីរ​ ​បានយល់ព្រមឯកភាពបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ​ ​ដោយបែងចែកគ្នាពាក់កណ្តាលម្នាក់​ ​លើផ្ទៃដីចំនួន​ ​ហិចតា​ ​​ ​ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានជំរុញឲ្យអាជ្ញាធរ​ដែ​នី​ ​ធ្វើការជាមួយតំណាងក្រុមហ៊ុនមករា​ ​ផារី​ ​ជួបប្រជាពលរដ្ឋទាំង​ ​គ្រួសារ​ ​បន្តចុះទៅធ្វើការ​ ​បែងចែកដីទំនាស់នេះ​ ​រវាងក្រុមហ៊ុនមករា​ ​ផារី​ ​និងប្រជាពលរដ្ឋ​ ​ដោយមានកំណត់បោះបង្គោលព្រំ​ឱ្យ​បានច្បាស់លាស់​ ​ហើយសូមភាគីទំនាស់ទាំងពីរ​ ​ត្រូវដកពាក្យបណ្ដឹងទាំងឡាយណាដែលពាក់ព័ន្ធនឹងបុគ្គល​ ​រឿងទំនាស់ដីធ្លីនេះ​ ​នៅក្នុងសមត្ថកិច្ចតុលាការ​ ​បន្ទាប់ក្រុមការងារបានធ្វើការបិទបញ្ចប់នៃបញ្ហាទំនាស់នេះ

ចុងក្រោយ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​សំណូមពរដល់ភាគីទាំងពីរ​ ​សូមបញ្ចប់គ្រប់រឿងទាំងអស់​ ​ដើម្បីឲ្យកើតមានសន្តិភាពទាំងផ្លូវកាយ​ ​ផ្លូវចិត្ត​ ​និងចូលទៅអាស្រ័យផលកុំទុកដីចោល​ ​ត្រូវប្រើប្រាស់ឲ្យសមស្របទៅតាមពេលវេលា​ ​និងគោលបំណងនៃការប្រើប្រាស់​ ​ជាជាងទុកដីនៅទំនេរ​ ​

Related Post