រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខ​តំណែងលោក លោក ស៊ិន វណ្ណវុឌ្ឍ ជាអភិបាលស្រុកសណ្ដាន់


(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក​ ​ស៊ិន​ ​វណ្ណ​វុឌ្ឍ ជាអភិបាលស្រុកសណ្ដាន់​ ​ជំនួសលោក​ ​អ៊ុត​ ​វណ្ណរ៉ាត្រូវទទួលភារកិច្ចថ្មី​ ​

ក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​ក្នុងនាមជាមន្ត្រីរាជការ​ ​ត្រូវបម្រើប្រជាពលរដ្ឋ​ ​ត្រូវធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់​ ​ពេញចិត្ត​ ​មានភាពជឿជាក់​ ​និងទុកចិត្ត​ ​ក្នុងការដោះស្រាយនូវបញ្ហាប្រឈម​ ​បញ្ហាសំ​ណូ​​​នានារបស់ប្រជាពលរដ្ឋ​ ​ជាពិសេសខិតខំបម្រើសេវាសាធារណៈ​ ​ឲ្យឆាប់រហ័ស​ ​មានប្រសិទ្ធភាព​ ​តម្លាភាព​ ​និងប្រកបដោយស្មា​តី​ទទួលខុសត្រូវខ្ពស់

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀថា​ ​ដើម្បីនិរន្តរភាពរដ្ឋបាល​ ​សម្រេចបាននូវកិច្ចការខាងលើនេះ​ ​លោកអភិបាលស្រុកថ្មី​ ​ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព​ ​ឯកភាព​ ​ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា​ ​គណៈអភិបាល​ ​​ន្រ្តី​រាជការ​ ​និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ ​ដោយរលើមូលដ្ឋាននៃការលើក​ម្ពស់​ប្រសិទ្ធភាពការងារ​ ​ការគោរពច្បាប់​ ​គោរពគោលការណ៍នានា​ ​របស់រដ្ឋ​ ​និងពង្រឹងរបៀបរបបធ្វើការ​ ​ធ្វើការបែងចែកតួនាទី​ ​ភារកិច្ច​ ​ជូនជួរគណៈអភិបាលរបស់ខ្លួន​ ​ដើម្បីលើក​ម្ពស់​ការទទួលខុសត្រូវ​ ​និងភាពជាម្ចាស់របស់​ន្រ្តី ​នៅក្នុងការបំពេញតួនាទី​ ​ភារកិច្ចរបស់ខ្លួន​ ​ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ​ ​និងមានការទទួលខុសត្រូវលើការងាររបស់ខ្លួនរៀងៗខ្លួន

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសណ្តា​ន់ ​និងបងប្អូនប្រជាពលរដ្ឋ​ ​សូមបន្តគាំទ្រលោកអភិបាលស្រុកថ្មី​ ​ដូចអ្វីដែលយើងធ្លាប់បានគាំទ្រអភិបាលស្រុកចាស់​ ​មានគោលដៅរួមតែមួយ​ ​បន្តនិរន្តរភាពការងាររដ្ឋបាលអ្វីដែលនៅសេសសល់​ ​ឲ្យមានការរីកចម្រើនលើគ្រប់​វិ​​ន្តទៅទៀត

Related Post