រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក ខិតខំយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ អនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” អោយបានល្អប្រសើរ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ ​ខិតខំយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ​ចូលរួមអនុវត្តនូវគោលនយោបាយ​ “​ភូមិ​ ​ឃុំ​ ​មានសុវត្ថិភាព​” ​អោយបានល្អប្រសើរ​ ​ក្នុងនោះពាក់ព័ន្ធទៅនឹងការពង្រឹងមន្ត្រីនគរបាលប៉ុស្តិ៍​ ​អោយមានភាពជាម្ចាស់​ ​ការចាត់ចែង​ ​រួមគ្នាបង្ការ​ ​ទប់ស្កាត់​ ​​ង្រ្កា​បទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន​ ​ពិសេស​ ​បទល្មើសគ្រឿងញៀន​ ​លួច​ ​ឆក់​ ​ប្លន់​ ​និងល្បែងស៊ីសងខុសច្បាប់​ ​នៅគ្រប់មូលដ្ឋានទូទាំងស្រុកប្រាសាទសំបូរ​ ​ដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាជូនប្រជាពលរដ្ឋ

ការលើកឡើងនេះ​ ​ឯកឧត្តមអភិបាលខេត្ត​ ​ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក​ ​ឃីម​ សុ​ឃាងជាអភិបាលស្រុកប្រាសាទសំបូរ​ ​នារសៀលថ្ងៃទី​ ​ខែ​ ​សីហា​ ​ឆ្នាំ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអបអរសាចំពោះលោក​ ​ឃីម​ ​សុខឃាង​ ​ដែលត្រូវបាន​ ​សម្តេចអគ្គមហា​​សេនា​តេជោ នាយករដ្ឋមន្ត្រី​ ​ផ្ដល់សេចក្តីទុកចិត្តតែងតាំង​ ​ជាអភិបាលស្រុកប្រាសាទសំបូរនៅពេលនេះ​ ​ក្នុងគោលបំណងដើម្បីប្រសិទ្ធភាពនៃការ​​​ដឹកនាំ

លើសពីនេះទៀតឯកឧត្ដមអភិបាលខេត្តបានជំរុញដល់ថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរ​ ​ខិតខំដោះស្រាយបញ្ហាប្រឈម​ ​និងជម្លោះនានានៅមូលដ្ឋាន​ ​ក្នុងនោះបញ្ហាជម្លោះដីធ្លី​ ​ជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន​ ​ប្រើប្រាស់យន្តការដោះស្រាយដោយព្យាយាមអត់ធ្មត់​ ​​ម្​សម្រួលដោះស្រាយប្រកបដោយតម្លាភាពយុត្តិធម៌​ ​និងត្រូវបញ្ចៀស​ឱ្យ​បាននូវអំពើហិង្សាតាមគ្រប់រូ​​ភាព។

ដើម្បីជាសក្ខីភាព​ ​និងឆ្លើយតបទៅនឹងប្រមុខរាជរដ្ឋាភិបាល​ ​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ ​ក៏ដូចជាថ្នាក់ដឹកនាំខេត្ត​ ​លោកអភិបាលស្រុកថ្មី​ ​បានធ្វើការប្តេជ្ញាចិត្តដូចខាង​ក្រោមៈ
​. ​ប្តេជ្ញាគោរពជាតិ​ ​សាសនា​ ​ព្រះមហាក្សត្រ​ ​និងអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ​ ​បទបញ្ជា​ ​និងលិខិត​ ​បទដ្ឋានគតិយុត្តិនានាជាធរមាន​ ​ដើម្បីធានាសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈដល់ប្រយោជន៍​ ​ជាតិ​ ​ជាពិសេសប្ដេជ្ញាចូលរួមការពារសន្តិភាព
​. ​ប្តេជ្ញាអនុវត្តនូវកម្មវិធីនយោបាយ​ ​យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល​ ​និងសហការជាមួយ​ ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក
​. ​ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសា​ស្រ្ត​គន្លឹះ​ ​និងវិធានការរបស់រាជរដ្ឋាភិបាល​ ​ថ្នាក់ដឹកនាំខេត្ត​ ​ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺ​កូ​វីត​ ​ឲ្យមានប្រសិទ្ធិខ្ពស់​ ​និងកូនធានាបាននូវប្រក្រតីភាពនៃការរស់នៅតាមបែបគន្លងថ្មីជូនបងប្អូនប្រជាពលរដ្ឋ
​. ​ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការ​ ​ទំនាក់ទំនងការងារក្រុមប្រឹក្សា​ ​គណៈអភិបាល​ ​ដោយរលើគោលការណ៍រដ្ឋបាលឯកភាព​ ​ដើម្បីធានាភាពជាម្ចាស់ក្នុងការគ្រប់គ្រង​ ​ចាត់ចែងមុខងារ​ ​និងធនធាននានាឲ្យកាន់តែមានប្រសិទ្ធិ​ ​ភាព
​. ​ប្តេជ្ញាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ ​តាមរយៈយន្តការច្រកចេញចូលតែមួយ​ ​ឲ្យកាន់តែល្អ
​. ​ប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយភូមិ​ ​ឃុំមានសុវត្ថិភាព​ ​ការគ្រប់គ្រងគ្រោះមហន្តរាយ​ ​និង​ ​ដោះស្រាយទំនាស់ដីធ្លីឲ្យទទួលបានលទ្ធផលល្អ
​. ​ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុង​ ​ក្រុមប្រឹក្សា​ ​គណៈអភិបាល​ ​និងមន្ត្រីរាជការក្រោមឱវាទ​ ​និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង​ ​ស្ថាប័ន​ វិ​​ស័ឯកជន​ ​និងអង្គការ​សង្គមស៊ីវិល​ ​ដើម្បីពន្លឿនការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកឲ្យកាន់តែរីកចម្រើន

Related Post