រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល​ក្រុងស្រុក អនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ឲ្យមានប្រសិទ្ធភាព និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​បន្ថែមទៀត

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​បានជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ ​រួមគ្នាអនុវត្តនូវគោលនយោបាយ​ “​ភូមិ​ ​ឃុំ​ ​មានសុវត្ថិភាព​” ​ឲ្យមានប្រសិទ្ធភាព​ ​ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​ ​ការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន​ ​បញ្ហាគ្រឿងញៀន​ ​ការ​ង្រ្កា​​ ​ទប់ស្កាត់បទល្មើសផ្សេងៗ​ ​ព្រមទាំងការដោះស្រាយនូវបញ្ហា​ ​សំណូមពរ​ ​ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលឲ្យបានឆាប់រហ័ស

ការថ្លែងយ៉ាងដូច្នេះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​លើកឡើងនៅក្នុងពិធី​ ​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា​ ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​នៅសាលាប្រជុំសាលាខេត្ត

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​នៅពេលខាងមុខនេះ​ ​ដល់ពិធីបុណ្យកាន់បិណ្ឌ​ ​និងភ្ជុំបិណ្ឌ​ ​នឹងត្រូវឈានមកដល់​ ​ដូច្នេះ​ ​សូមអាជ្ញាធរ​ ​និងកងកម្លាំងគ្រប់ជាន់ថ្នាក់​ ​ត្រូវពង្រឹងសន្តិសុខនៅគ្រប់ទីវត្តអារ៉ា​ ​ក៏ដូចជានៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត​ ​ឲ្យបានល្អប្រសើរ​ ​ក្នុងគោលបំណងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​ ​និងសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ​ ​ចៀសវាងមានការកកស្ទះ​ ​ជាដើម

Related Post