រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងគណៈបញ្ជាការ​ឯកភាពក្រុងស្រុក បើកយុទ្ធនាការចុះបង្ក្រាបល្បែងស៊ីសង នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង​ ​​ ​មានភាពជាម្ចាស់ក្នុងការអនុវត្តបទបញ្ជារបស់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​ឲ្យបានម៉ឺងម៉ាត់​ ​ក្នុងការចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​ ​នៅក្នុងមូលដ្ឋានរបស់ខ្លួន​ ​ប្រកបដោយប្រសិទ្ធភាព​ ​និងការទទួលខុសត្រូវខ្ពស់

ការថ្លែងយ៉ាងដូច្នេះ​ ​នៅក្នុង​ពិធិ​ដឹកនាំកិច្ចប្រជុំការងារបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ
​ ​បានអរគុណការប្ដេជ្ញាចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់​ម្រិ​​ ​ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រ​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​នៃខេត្តកំពង់ធំ​ ​ប្រកបដោយប្រសិទ្ធភាពខ្ពស់​ ​ជាពិសេស​ ​ដើម្បីឆ្លើយតបទៅនៃការចង់បានរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ ​ត្រូវតែបង្ក្រាបឲ្យខានតែបាន​ ​និងស្រាវជ្រាវបន្ថែម​ ​រាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់នៅគ្រប់ទីកន្លែងទាំងអស់​ ​

ឯកឧត្តម​ ​អភិបាលខេត្តបន្ថែមទៀថាបញ្ហាប្រឈម​ ​ក្នុងការបង្ក្រាបឲ្យចំគោលដៅបទល្មើសផ្សេងៗ​ ​និងបើកចំហការផ្តល់លេខទូរស័ព្ទរបស់សមត្ថកិច្ច​ ​ដើម្បីទទួលបានរាល់ព័ត៌មានពីប្រជាពលរដ្ឋ​ ​នៅកន្លែងដែលមានលេងល្បែងស៊ីសងគ្រប់ប្រភេទ

Related Post