រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការ​យក​ចិត្ត​ទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង

(​រដ្ឋបាលខេត្តកំពង់ធំ​): ​នៅល្ងាចថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្ត​កំង់​ធំ​ ​និង​ ​ប្រធានមន្ទីរពាក់ព័ន្ធ​ ​ព្រមទាំងអភិបាលស្រុកស្ទោង​ ​អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់យ៉ាងគំហុកនៅឃុំប្រឡាយ​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ

ថ្លែងនៅក្នុងឱកាសនេះ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន​ ​ត្រូវបង្កើនការការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក​ ” ​ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង​ ​ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ​ ​បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់គ្នាខ្លាំងជាងគេដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាននិងផ្លូវលំមួយចំនួន​ ​និងហូរកាត់ផ្លូវជាតិលេខ​ N​​ ​នៅចន្លោះគីឡូម៉ែត្រលេខ​ ​​ ​និង​ ​ត្រង់ចំណុចភូមិព្រៃខ្លា​ ​ឃុំប្រឡាយ​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានអំពាវនាវដល់​ ​ប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់​ ​លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ​ ​ត្រូវពិសាទឹកឆ្អិនគ្រប់គ្នា​ ​ហើយរដ្ឋបាលស្ទោង​ ​ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ​ ​ត្រូវតាមដាននិងធ្វើរបាយការណ៍ស្ថានភាព​ទឹ​ជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត​ ​ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ​ ​និងធ្វើសេចក្តីជូនដំណឹងដល់សាធរណជនជាពិសេសរថយន្តដឹកទំ​ន់​ធុនធ្ងន់ត្រូវផ្អាកកាធ្វើដំណើរជាបណ្តោះអាសន្នបើស្ថានភាពទឹកនៅតែបន្តកើនជនខ្លាំង

Related Post