រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែត្រួតពិនិត្យវឌ្ឍនភាព​ការ​ដោះស្រាយទំនាស់ក្នុងក្របខណ្ឌខេត្ត ក្រុង ស្រុក និងមន្ទីរ​ពាក់ព័ន្ធ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំប្រចាំខែត្រួតពិនិត្យវឌ្ឍនភាពការដោះស្រាយទំនាស់ក្នុងក្របខណ្ឌខេត្ត​ ​ក្រុង​ ​ស្រុក​ ​និងមន្ទីរពាក់ព័ន្ធ​ ​នាព្រឹកថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ

នៅក្នុងកិច្ចប្រជុំនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​កិច្ចប្រជុំនេះ​ ​ដើម្បីស្តាប់នូវវឌ្ឍនភាព​ ​ស្តីពីការដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ​ ​ជាពិសេសប្រភេទទំនាស់ដីធ្លី​ ​ជាប្រភេទសេវាមួយ​ចំាំ​បាច់សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ​ ​ឯកឧត្តមបន្ថែមទៀថា​ ​យន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលា​ ​ជាធាតុចូលមួយត្រូវមានការយល់ដឹងបន្ថែម​ ​ដោយធ្វើការអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ​ ​ធ្វើការសម្របសម្រួល​ ​ក្នុងការបត់បែនស្វែងរកដំណោះស្រាយទំនាស់​ ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​ធ្វើយ៉ាងណាក្នុងមួយខែ​ ​ត្រូវដោះស្រាយទំនាស់ឲ្យបានចប់មួយរឿងយ៉ាងតិច

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបន្តថា​ ​សូមអជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​ខិតខំយកចិត្តទុកដាក់ពន្លឿននៃការដោះស្រាយបន្ថែមទៀតលើ​វិ​​័​ដីធ្លីនេះ​ ​ហើយរាល់យន្តការនៃការដោះស្រាយ​ ​ត្រូវមានតម្លាភាព​ ​ប្រសិទ្ធភាព​ ​ដែលអាចឲ្យប្រជាពលរដ្ឋទទួលយកប្រកបដោយភាពជឿជាក់​ ​និងទុកចិត្តពីថ្នាក់ដឹកនាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានបញ្ជាក់បន្ថែមទៀថា​ ​នៅក្នុងខែកញ្ញានេះ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​បានទទួល​ ​ពាក្យបណ្ដឹងសរុប​ ​មានចំនួន​ ​ករណី​ ​បានដោះស្រាយបញ្ចប់សំណំរឿង​ ​ចំនួន​ ​ករណី​ ​ក្នុងនោះ​ ​មាន​ ​ករណីទំនាស់ព្រំដី​ ​ករណីសុំបើកផ្លូវចូលដីចម្ការ​ ​និងករណីសុំបើកផ្លូវចូលផ្ទះ​ ​

Related Post