រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តដល់គូរស្រករថ្មី ចូលរួមដាំកូនឈើ មួយដើមក្នុងមួយគូរ

(​រដ្ឋបាលខេត្តកំពង់ធំ​) ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​លើកទឹកចិត្តឲ្យគូរស្រករថ្មី​ ​សូមចូលរួមដាំកូនឈើមួយដើមក្នុងមួយគូ​ ​នៅសួនអនុ​ស្សា​រី​យ៍​អាពាហ៍ពិពាហ៍​ល្លិ៍​យាវខេត្តកំពង់ធំ​ ​ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចំបក់​ ​ឃុំ​ល្លិ៍​យាវ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​មានទីតាំងមិនស្ថិតនៅឆ្ងាយពីទីរួមខេត្ត​ ​និងទីប្រជុំជននោះទេ​ ​ដែលមានផ្ទៃដីសរុប​ ​ប្រមាណ​ ​ហិចតា

ការថ្លែងយ៉ាងដូច្នេះ​ ​នៅក្នុងពិធីអបអរសាទរ​ ​ពិធីដាំកូនឈើនៅក្នុងសួនអនុ​ស្សា​រី​យ៍​អាពាហ៍ពិពាហ៍ខេត្តកំពង់ធំ​ ​ដែលរៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ​ ​នៃមន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​រួមជាមួយ​ ​អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបន្តថា​ ​ក្រៅពីការដាំកូនឈើនៅសួនអនុ​ស្សា​រី​យិ៍​អាពាហ៍ពិពាហ៍​ ​មន្ត្រីរាជការ​ ​កងកម្លាំង​ ​និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​ ​រួមគ្នាដាំដើមឈើឡើងវិញ​ ​នៅតាមលំនៅ​ដ្ឋា​​ ​វត្តអារាម​ ​សាលារៀន​ ​សួន​ ​តាមដងផ្លូវសាធារណៈ​ ​ក៏ដូចជាតាមមន្ទីរអង្គភាព​ ​ជាដើម​ ​ដើម្បីលើកស្ទួយ​ ​ស្តារឡើងវិញ​ ​ឲ្យមានភាពល្អប្រសើរ

Related Post