រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរ​ទស្សនកិច្ច មកកាន់ទីតាំងផលិតពូជស្រូវ ឡសំងួតស្រូវ ខ្សែសង្វាក់​ផលិតអង្ករ និងកម្មវិធីទិញស្រូវតាមកិច្ចសន្យាជាមួយកសិករដៃគូ​របស់ក្រុមហ៊ុន ប៊ី អ អឹម អាហ្រ្គោ ខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អមដំណើរឯកឧត្តម​ ឌិ​​ ​ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​ចុះជួបបងប្អូនប្រជាពលរដ្ឋនៅស្រុក​ន្ទុ​​ ​ក្នុងគោលបំណងកែទម្រង់កសិកម្ម​ ​ដោយកាត់បន្ថយថ្លៃដើម​ ​និងពង្រឹងភាពធនរបស់កសិករតាមរយៈការចងក្រងជារចនា​ម្ព័ន្ធ​ប្រកបដោយប្រសិទ្ធភាព​ ​ព្រមទាំងចុះពិនិត្យរោងចក្រកិនស្រូវដៃគូរបស់ក្រុមហ៊ុន​ ​ប៊ី​ ​​ អឹ​​ ​អា​ហ្រ្គោ ​ខេត្តកំពង់ធំ​ ​ស្ថិតនៅឃុំ​ជ្រាប់ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម​ ឌិ​​ ​ទីណាបានលើកឡើងពី​​​រកាសហការគ្នារវាងក្រុមហ៊ុនជាមួយ​ ​និងបងប្អូនប្រជាកសិករ​ ​ក្នុងការធ្វើកសិកម្ម​ ​ពិសេសគឺដំណាំស្រូវ​ ​ដើម្បីឲ្យមានទិន្នផលខ្ពស់​ ​ប្រកបដោយគុណភាព​ ​និងមានតម្លៃសមរម្យ​ ​ជាមួយគ្នានេះក្រុមហ៊ុន​ ​ក៏បានកំណត់ជាមួយបងប្អូនប្រជាកសិករ​ ​ការធ្វើស្រូវប្រាំង​ ​ស្រូវវស្សា​ ​គឺក្រុមហ៊ុនជាអ្នកចេញពូជស្រូវ​ ​ថ្លៃទឹក​ ​និងប្រេងសាំងសម្រាប់ដំណើរការ​ ​សម្រាប់បងប្អូនប្រជាកសិករជួយចេញតែថ្លៃជី​ ​ការភ្ជួររាស់ដី​ ​និងថ្នាំសម្លាប់សត្វល្អិតតែប៉ុណ្ណោះ

ឯកឧត្តមរដ្ឋមន្ត្រី​ ​ក៏បានបន្តទៀតថា​ ​អ្វីដែលបងប្អូនប្រជាពលរដ្ឋព្រួយបារម្ភគឺ​ ​កត្តាស្រូវចុះថោក​ ​ជីឡើងថ្លៃ​ ​ហើយប្រេងសាំងក៏ឡើងថ្លៃដែរ​ ​ដូច្នេះហើយប្រជាពលរដ្ឋមួយចំនួនក៏មិនបានធ្វើស្រូវប្រាំង​ ​និងស្រូវវស្សាដែរ​ ​ពីព្រោះការនាំចេញស្រូវអង្ករទៅក្រៅប្រទេសក៏មានការលំបាក​ ​ការទុកដាក់ស្រូវមិនមានសុវត្ថិភាព​ ​ធ្វើ​ឱ្យ​ខូចខាតពូជស្រូវជាច្រើន

ឯកឧត្តម​ ឌិ​​ ​ទីណា
​ ​បានអំពាវនាវបន្ថែម​ ​សូមបងប្អូនប្រជាកសិករ​ ​មេត្តាខិតខំបង្កបង្កើនផលស្រូវប្រាំ​ ​និងស្រូវវស្សាឲ្យបានច្រើន​ ​ព្រោះក្រុមហ៊ុន​ ​ប៊ី​ ​​ អឹ​​ ​អា​ហ្រ្គោ ​ខេត្តកំពង់ធំ​ ​ទទួលទិញស្រូវគ្រប់ប្រភេទពីបងប្អូនប្រជាកសិករដែលអាស្រ័យផលបាន​ ​ក្នុងតម្លៃសមរម្យដើម្បីនាំយកអង្ករទៅលក់នៅក្រៅប្រទេស​ ​សូមពង្រឹងបន្ថែមដល់អាជ្ញាធរមូលដ្ឋាន​ ​ចូលរួមផ្សព្វផ្សាយបន្ថែមពីការធ្វើស្រូវប្រាំង​ ​និងស្រូវ​ស្សា​នៅក្នុងមូលដ្ឋានឲ្យបានទូលំទូលាយ​ ​ដើម្បីឲ្យបងប្អូនប្រជាកសិករខិតខំបង្កបង្កើនផលផ្នែកកសិកម្មឲ្យមានការរីកចម្រើន​ ​ប្រកបដោយទិន្នផលខ្ពស់

Related Post