រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បើកវេទិការផ្សព្វផ្សាយពីបញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ និងផ្ដល់គោលការណ៍មួយចំនួនដល់​មន្ត្រីជំនាញ​ក្នុង​ការចុះអនុវត្តឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ ឯកឧត្តម​ ​ងួន​ ​រត​: អភិបាលខេត្តកំពង់ធំ​ ​ផ្សព្វផ្សាយវេទិកាដីធ្លីជាមួយប្រជាពលរដ្ឋនៅឃុំមារិទ្ធិ​ ​ស្រុកសណ្ដាន់​ ​ស្ដីពីការអនុវត្តបទបញ្ជារបស់សម្ដេច​តេជោ ​កាលពីថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ព្រមទាំងជំរុញ​ឱ្យ​មន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងលើដីវាល​ ​ដែលប្រជាពលរដ្ឋបាននឹងកំពុងអាស្រ័យផល​ ​និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន​ ​ដើម្បីកំណត់ព្រំប្រទល់ដី​ ​និងចំនួនឆ្នាំនៃការកាន់កាប់ដី​ ​ដើម្បីរួមគ្នាដោះស្រាយ​ ឱ្យ​ស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល​ ​

នៅក្នុងវេទិកា​ ​បងប្អូនប្រជាពលរដ្ឋចំនួននាក់​ ​បានលើកឡើងស្រដៀងគ្នាអំពីបញ្ហាប្រឈមចំពោះដី​ ​ដែលបានអាស្រ័យផល​ ​ដោយសារដីរបស់ពួកគាត់មិនមាន​ប្ល​កម្មសិទ្ធិព្រោះស្ថិតនៅដីតំបន់គម្របព្រៃឈើឆ្នាំ​ ​ព្រៃសហគមន៍​ ​ធ្វើឲ្យការស្រ័យផលរបស់ពួកគាត់មានការភ័យខ្លាច​ ​ដោយសារមន្ត្រីជំនាញបានទៅការពារមិនអនុញ្ញាតឲ្យអាស្រ័យផលទៀតឡើយ

ឆ្លើយតបជាមួយប្រជាពលរដ្ឋឯកឧត្តម​ ​ងួន​ ​រតនៈបញ្ជាក់ថាចំពោះដីដែលបងប្អូនធ្លាប់កាន់កាប់​ ​និងអាស្រ័យផល​ ​ជាយូរហើយ​ ​សូមបន្តថែទាំផលដំណាំបន្តទៀត​ ​និងមិនត្រូវមានការកាប់រុករានដីព្រៃបន្តទៀតនោះទេ​ ​ហើយចំពោះដីដែលមានទំនាស់​ ​និងដីដែលស្ថិតនៅក្នុងការហាមឃាត់របស់អាជ្ញាធរ​ ​មន្ត្រីជំនាញទាំងអស់​ ​ត្រូវសិក្សាស្វែងយល់​ ​អំពីបញ្ហាដីធ្លីនេះដើម្បីរួមគ្នាដោះស្រាយ​ឱ្យ​ស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីយើងធាតុចូលបន្ថែមក្នុងការរកយន្តការដោះស្រាយឲ្យមានប្រសិទ្ធភាព

ឯកឧត្តមបន្តថាមន្ត្រីជំនាញទាំងអស់មិនត្រូវទៅរំខានដល់បងប្អូនដែលបានអាស្រ័យផលនោះទេ​ ​ប៉ុន្តែហាមផ្ដាច់ខាតការបន្ថែមកន្ទុយដីដែលនៅសល់ព្រៃតិចតួច​ ​សូម​ឱ្យ​បងប្អូនចូលរួមជាមួយរាជរដ្ឋាភិបាលនិងមន្ត្រីជំនាញ​ ​មានការសហការនិងមានភាពស្មោះត្រង់​ ​

ឯកឧត្តម​ ​ងួន​ ​រត​: ជំរុញមន្ត្រីជំនាញទាំងអស់ត្រូវខិតខំសិក្សាអំពីបញ្ហាដីធ្លីនេះបន្ថែមទៀតដើម្បីឈានទៅរកដំណោះស្រាយមួយពិតប្រាកដជូនពួកគាត់​ ​

ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅក្នុងដីគម្របព្រៃ​ ​និងមានបញ្ហានោះមានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានព័ត៌មានដ៏ល្អនិងថ្លែងអំណរគុណដល់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា​ ​សូមជូនពរសម្ដេចបន្តដឹកនាំកម្ពុជា​ន្​តទៅទៀត

Related Post