រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជ្ញាធរខេត្តកំពង់ធំ បើកវេទិការសាធារណៈផ្សព្វផ្សាយអំពីបញ្ហាដីធ្លី​ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ​

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​បើក​វេទិ​ការសាធារណៈផ្សព្វផ្សាយអំពីបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ​ ​ដើម្បីដោះស្រាយបញ្ហាប្រឈម​ ​ស្ថិតនៅឃុំបឹងល្វា​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ

ក្រោយពីបានស្ដាប់ក្តីកង្វល់ដែលបានលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋធ្លាប់អាស្រ័យផល​ ​ដីនៅក្នុងគម្របព្រៃឆ្នាំ​ ​​ ​ក្នុងនោះមានដីគម្របព្រៃឡង់​ ​ដីគម្របព្រៃអង់តែន​ ​និងដី​ស្ថា​នី​យ៍​ស្តារឡើងវិញ​ ​រួចមក​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​វេទិកានេះ​ ​ពិតជាមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ​ ​មានឱកាសលើកឡើងនូវទុកកង្វល់​ ​បញ្ហាប្រឈម​ ​ក៏ដូចជាសំណូមពរនានា​ ​ជូនថ្នាក់ដឹកនាំ​ ​ដើម្បីស្វែងរកដំណោះស្រាយឲ្យបានល្អប្រសើរ​ ​

ឯកឧត្តមបន្តទៀតថា​ ​កន្លងមកក្តីកង្វល់ប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលលើដីរដ្ឋ​ ​ចំណងផ្លូវច្បាប់​ ​និងមានការហាមឃាត់ពីមន្ត្រីជំនាញ​ ​ក្នុងនោះ​ ​អភិបាលខេត្តកំពង់ធំ​ ​បានផ្តល់នូវគោលការណ៍មួយចំនួនដល់មន្ត្រីជំនាញ​ ​មិនត្រូវចុះទៅរុះរើផ្ទះ​ ​បំផ្លាញដំណាំ​ ​បងប្អូនទៀតទេ​ ​ត្រូវបន្តចុះពិនិត្យស្រាវជ្រាវប្រវត្តិដីបន្ថែមទៀត​ ​ដើម្បីពិនិត្យលទ្ធភាពដីដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ​ ​និងដីរដ្ឋត្រូវរក្សាទុកនាពេលអនាគត​ ​ហើយបងប្អូនប្រជាពលរដ្ឋ​ ​ត្រូវមានភាពស្មោះត្រង់​ ​និងហាមដាច់ខាត​ ​មិនមានការកាប់រុករានដីព្រៃបន្ថែមទៀតនោះទេ​ ​លើសពីនេះទៀត​ ​អាជ្ញាធរដែននី​ ​ត្រូវសហការជាមួយប្រពលរដ្ឋ​ ​ផ្សព្វផ្សាយគោលនយោបាយដីធ្លីឲ្យបានទូលំទូលាយ​ ​និងមានភាពច្បាស់លាស់​ ​

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យមានការចាញ់បោកចំពោះបុគ្គលមួយចំនួនដែលតែងយកលេសថារត់ការ​ ​ដើម្បីបានចេញប្លង់កម្មសិទ្ធិឲ្យសោះ​ ​ហើយនេះជាការគិតគូររបស់សម្ដេចដែលមិនយកទោសពៃកន្លងទៅ​ ឱ្យ​តែបងប្អូនអត់ដីពិតប្រាកដ​ ​ដូចវត្តមានរបស់សម្តេចជាក់ស្ដែង​ ​ឆ្នាំ​ ​ជាការកង្វល់របស់សម្ដេច​ ​ហើយនៅតែបន្តដោះស្រាយ​ ​ប៉ុន្តែត្រូវបញ្ចប់នៅវគ្គនេះហើយ​ ​មិនអាចគោលនយោបាយអីទៅកាប់ថែម​ ​ហើយសុំគោលនយោបាយទៀតទេ​ ​បើយើងអត់ដីរដ្ឋមានគោលការណ៍មួយទៀត​ ​គឺសុំដីសម្បទាន​ ​សម្តេចអត់ចង់​ឱ្យ​យើងទៅសម្រេចចិត្តកាប់ខ្លួនឯងទេ​ ​អ្នកណាមានលទ្ធភាពបានច្រើន​ ​អ្នកណាអត់លទ្ធភាពបានតិច​ ​វាអត់ស្មើគ្នា​ ​បើយើងបានដីសម្បទាន​ ​គឺយើងគ្រួសារធំ​ ​គ្រួសារតូច​ ​ស្ត្រីមេម៉ាយដែលត្រូវបានតាមអាទិភាពនៃការខ្វះខាតដី​ ​

Related Post