រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អបអរសាទរជាមួយប្រជាពលរដ្ឋដែលទទួល បានផ្លូវកៅស៊ូ DBST ១ខ្សែ ប្រវែង ២.០២០ម៉ែត្រ នៅក្រុងស្ទឹងសែន


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋដែលទទួលបានផ្លូវកៅស៊ូ​ ​D​BS​T​ ​ខ្សែ​ ​ប្រវែង​ ​​.​ម៉ែត្រ​ ​ស្ថិតនៅភូមិបល្ល័ង្កលិច​ ​សង្កាត់ដំរីជាន់ខ្លា​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​

ការថ្លែងយ៉ាងដូច្នេះ​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​នាឱកាសអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ​ ​D​BS​T​ ​ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ធំ​ ​កែលម្អបន្ថែមពីផ្លូវក្រាលគ្រួសក្រហម​ ​ទៅជាផ្លូវកៅស៊ូ​ ​ដើម្បីប្រែក្លាយក្រុងស្ទឹងសែនកាត់តែស្អាត​ ​មានផ្លូវល្អប្រសើរ​ ​សម្រួលការធ្វើដំណើរប្រប្រជាពលរដ្ឋមានភាពងាយស្រួល​ ​និងផ្តល់សេដ្ឋកិច្ចប្រជាពលរដ្ឋមានជីវភាពធូរធារ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​កត្តាសន្តិភាពនេះបានផ្ដល់ការអភិវឌ្ឍន៍បានច្រើនណាស់សម្រាប់ប្រទេសជាតិ​ ​ហើយនេះគឺជាសមិទ្ធផលមួយទៀត​ ​ក្នុងចំណោមសមិទ្ធផលជាច្រើន​ ​ដែលយើងបានរួមគ្នាអភិវឌ្ឍន៍​ ​នៅតាមបណ្តា​ ​ឃុំ​ ​សង្កាត់​ ​និងក្រុង​ ​ស្រុក​ ​ផ្សេងៗទៀត​ ​ធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍន៍គ្រប់​វិ​​័​ជាបន្តបន្ទាប់

ក្នុងឱកាសនេះឯកឧត្តមបញ្ជាក់បន្ថែមជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់​ ​អំពីថវិកាដែលប្រមុខរាជរដ្ឋាភិបាល​ ​បានប្រគល់ថវិកាប្រចាំឆ្នាំមករដ្ឋបាលថ្នាក់​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ដើម្បីធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋាន​ ​ប៉ុន្តែថវិកាទាំងនោះ​ ​គឺមានចំនួនកំណត់ក្នុងការអភិវឌ្ឍ​ ​

Related Post