រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងស្តាតថ្មី ត្រៀមប្រារព្ធ​ពិធីច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ ​បានចុះពិនិត្យទីតាំងរៀបចំទីកន្លែង​ឱ្យ​មានសណ្តាប់ធ្នាប់សម្រាប់ត្រៀមប្រា​ព្វ​ពិធីច្រត់ព្រះនង្គ័លដែលប្រព្រឹត្តទៅនៅថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំខាងមុខនេះ​ ​ស្ថិតនៅភូមិរូង​ ​ឃុំត្រពាំងឫស្សី​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នៅរសៀលថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រត​នៈជំរុញ​ឱ្យ​អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ស្រោចទឹកស្មៅបន្តទៀត​ ​និងដាក់ជីទីតាំងដែលត្រូវប្រារព្ធពិធីដើម្បីឲ្យស្មៅដុះបានល្អ​ ​ពិសេសគឺរៀបចំបរិវេណឲ្យបានធំទូលាយងាយស្រួលប្រារព្ធពិធីប្រកបដោយបរិយាកាសស្រស់បំព្រង​ ​ក្នុងនោះផងដែរអ្វីដែលឲ្យគួរឲ្យកត់សម្គាល់គឺត្រូវរៀបចំឲ្យមានផ្លូវចេញចូលប្រកបដោយសុវត្ថិភាព​ ​ក្នុងការធ្វើដំណើរពេលដែលប្រា​ព្វ​ពិធីច្រត់ព្រះនង្គ័ល​ ​និងត្រៀមទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទផងដែរ

ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​សំណូមពរឲ្យមន្ទីរអង្គភាព​ ​និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់​ ​ជួយរៀបចំបរិវេណសម្រាប់ប្រា​ព្វ​ពិធីច្រត់ព្រះនង្គ័លខាងមុខនេះឲ្យបានល្អប្រសើរ​ ​ប្រកបដោយភាពច្បាស់លាស់​ ​និងការទទួលខុសត្រូវខ្ពស់​ ​គោឧបរាជចំនួនគូ​ ​ត្រូវបានយកមកដល់គោលដៅហើយ​ ​ព្រមទាំងរៀបចំទ្រង់ទុកដាក់ផ្តល់ស្មៅ​ ​និងទឹក​ ​ប្រកបដោយសុវត្ថិភាពព្រមទាំងមានអ្នកថែទាំបានត្រឹមត្រូវទៀតផង

Related Post