រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ជួបសំណេះសំណាល​ ​និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ​ ​ទើបជ្រើសរើសថ្មី​(​ជាប់ជាស្ថាពរ​) ​ចំនួន​ ​នាក់​ ​ទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ​(​ភ្នំជុំសែនរីករាយ​) ​ខេត្តកំពង់ឆ្នាំ​ង ​ដោយមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី​ ​មាស​ ​យ៉​ត ​មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត​ ​និងនាយទាហាន​ ​នាយទាហានរង​ ​កងរាជអាវុធហត្ថខេត្តកំពង់ធំ​ ​ព្រមទាំងក្រុមគ្រួសារយុវជនស្ម័គ្រចិត្ត​ ​នាព្រឹកថ្ងៃទី​ ​ខែមេសាឆ្នាំ

លោឧត្ដមសេនីយ៍ត្រី​ ​មាស​ ​យ៉​តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ​ ​បានឡើងរាយការណ៍អំពីសកម្មភាពមួយចំនួន​ ​អំពីបេក្ខជនគ្រប់លក្ខណសម្បត្តិ​(​ជាប់ជាស្ថាពរ​)​ទាំងនាក់​ ​ត្រូវបានក្រសួងការពារជាតិ​ ​ចេញប្រកាសបញ្ចូលក្រប័ណ្ឌ​កងយោធពលខេមរភូមិន្ទ​ ​បំពេញ​ឱ្យ​ក្របខ័ណ្ឌកងរាជអាវុធហត្ថ​ ​ក្លាយជាយោធិនយករាជអាវុធហត្ថជាផ្លូវការ​ ​និងបានប្រមូលផ្តុំ​ ​រៀបចំពិធីសំណេះសំណាល​ ​និងជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌល​ហ្វី​​ហ្វឺ​នករាជអាវុធហត្ថ​(​ភ្នំជុំសែនរីករាយ​) ​ខេត្តកំពង់ឆ្នាំង​ ​នាពេលនេះ​ ​ចំពោះបេក្ខជនគ្រប់លក្ខណសម្បត្តិ​ (​ជាប់ត្រៀមបម្រុង​) ​គឺសម្រាប់ត្រៀមស្នើបញ្ចូលក្រប័ណ្ឌ​កងយោធពលខេមរភូមិន្ទ​ ​បំពេញអោយក្របខ័ណ្ឌកងរាជអាវុធហត្ថ​ ​ពេលមានតម្រូវការចាំបាច់​(​ប្រសិនបើមាន​) ​

ក្នុងពិធីនេះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​មានប្រសាសន៍ថា​ ​ក្នុងនាមជាថ្នាក់ដឹកនាំខេត្តសូមអបសាទរ​ ​ចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ​ ​ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ​ ​ដែលមានគ្រប់​ ​លក្ខណសម្បត្តិ​( ​ជាប់ជាស្ថាពរ​)​ក្នុងការប្រឡង​ ​ហើយត្រូវបានស្នើសុំបញ្ចូលក្រប័ណ្ឌ​កងយោធពលខេមរភូមិន្ទ​ ​ក្លាយជាយោធិននៃកងរាជអាវុធហត្ថទាំងអស់​ ​ដែលត្រូវបានជូនដំណើរ​ ​និងត្រូវចូលហ្វឹកហ្វឺននៅ​ ​មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ​(​ភ្នំជុំសែនរីករាយ​) ​ដើម្បីបន្តទៅហ្វឹកហាត់រៀនសូត្រជំនាញផ្សេងៗ​ ​ហើយក៏ជាឱកាសសម្រាប់ជួបជុំមិត្ដថ្មីបានធ្វើការរស់នៅប្រមូលផ្ដុំ​ ​ត្រូវចេះអត់ឱន​ ​យោគយល់​ ​ចេះដាស់តឿនគ្នាអំពី​វិ​ន័យ​ ​ក្នុងនាមមិត្តរួមជំនាន់

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈសូមផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថនាទាំងអស់ខិតខំរៀនសូត្រ​ ​និងបំពេញតួនាទី​/​ភារកិច្ច​ ​និងបេសកកម្មកងរាជអាវុធ​ត្ត ឱ្យ​ទទួលបានជោគជ័យ​ ​នឹងត្រូវគោរពច្បាប់លក្ខ​ន្តិកៈ​នៃកងយោធពលខេមរភូមិន្ទ​ ​បទ​វិ​ន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ​ ​បទបញ្ជា​ ​និងការចាត់តាំង​ ​របស់ឯកឧត្តម​ ​នាយឧត្តមសេនីយ៍​ ​អគ្គមេបញ្ជាការរង​ ​នៃកងយោធពលខេមរភូមិន្ទ​ ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសពេលបញ្ចប់វគ្គ​ ​និងសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ​ ​អាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់​ ​ដែលបាន​ ​អនុ​ញ្ញាតិឱ្យ​កូនចៅ​ ​ចូលបម្រើកងយោធពលខេមរភូមិន្ទ​ ​បំពេញឲ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ​ ​ដើម្បីបម្រើ​ ​ប្រទេសជាតិមាតុភូមិនៃយើង​ ​

Related Post