រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាលាពុទ្ធិកបឋមសិក្សា១ខ្នងកំពស់២ជាន់ ចំណាយថវិកាសរុប ៧៧.១៥០ ដុល្លាសហរដ្ឋអាមេរិក នៅវត្តទេពនិមិត្ត (ហៅវត្តធម្មយុទ្ឋ) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


(​រដ្ឋបាលខេត្តកំពង់ធំ​):ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវព្រះទេព​ត្ថា ​សៀង​ ​សុខ​ ​ព្រះរាជាគណៈថ្នាក់ចត្វា​ ​និងជាព្រះ​ត្ថា​បារមី​ ​មេគណខេត្តកំពង់ធំព្រះសច្ចរបាល​ ​ខៃ​ ​ម៉ៅ​ ​ព្រះរាជាគណៈថ្នាក់កិត្តិយស​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងជាវិន័យធរគណខេត្តកំពង់ធំ​ ​ព្រះអនុគណក្រុងស្ទឹងសែន​ ​ជាព្រះចៅអធិការវត្តទេពនិមិត្ត​ (​ហៅវត្តធម្មយុទ្ធ​) ​និងចាស់​ព្រឹទ្ឋាចារ្យ ​តាជីយាយជី​ ​ព្រមទាំងលោកគ្រូអ្នកគ្រូ​ ​និងសិស្សានុសិស្សយ៉ាងច្រើនកុះករបានចូលរួម​ ​កម្មវិធីបុណ្យ​ម្ភោ​សាលាពុទ្ធិកបឋមសិក្សា​ ​វត្តទេពនិម្មិត​ ​នៅក្នុងវត្តទេនិម្មិត​ ​ភូមិកំពង់រទេះ​ ​សង្កាត់កំពង់រទេះ​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ

ក្ន​ឱកាសនេះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានលើកឡើង​ ​ជាការពិតណាស់​ ​វត្តអារាមគឺជាទីស្នាក់អាស្រ័យ​ ​និងសិក្សារៀនសូត្ររបស់កូនខ្មែរស្ទើរគ្រប់សម័យកាល​ ​កាលពីបុរាណ​ ​នៅពេលដែលកូនមានអាយុទៅឆ្នាំ​ ​មាតាបិតាតែងនាំទៅវត្ត​ ​ដើម្បីអប់រំបន្ទំកាយវាចាចិត្តឲ្យបានល្អផង​ ​និងសិក្សារៀនសូត្រវិជ្ជាផ្សេងៗផង​ ​លុះមកដល់សម័យបច្ចុប្បន្ន​ ​ប្រទេសមានសុខសន្តិភាពពេញលេញ​ ​ជាពិសេសក្រោមគោលនយោបាយ​ង្កៀ​សាលាឲ្យនៅជិតផ្ទះ​ ​និងគោលនយោបាយឃុំមួយអនុវិទ្យាល័យមួយ​ ​សាលារៀនបានរីកដុះដាលពាសពេញប្រទេស​ ​ធ្វើឲ្យក្មេងភាគច្រើនចូលសិក្សារៀនសូត្រនៅតាមសាលាដែលនៅកៀកផ្ទះរបស់ខ្លួន​ ​

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានថ្លែងថា​ ​តែទោះជាយ៉ាងនេះក្តី​ ​វត្តអារាមនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុង​វិ​អប់រំ​ ​ដោយវត្តខ្លះបានសាងសង់សាលាពុទ្ធិកសិក្សាសម្រាប់បង្ហាត់បង្រៀនព្រះសង្ឃផង​ ​និងបង្ហាត់បង្រៀនក្មេងដែលគ្មានលទ្ធភាពសិក្សារៀនសូត្រនៅសាលាខាងក្រៅផង​ ​ជាក់ស្តែង​ ​សាលាពុទ្ធិកបឋមសិក្សា​ ​បានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ​ ​នឹងក្លាយជាទីដ៏មានប្រយោជន៍សម្រាប់បម្រើទាំង​វិ​​ ​សាសនា​ ​និង​វិ​អប់រំ​ ​ក្នុងខេត្តកំពង់ធំ​ ​

សូមបញ្ជាក់ថានៅឆ្នាំ​ ​ដល់ឆ្នាំ​ ​សាងសាលាពុទ្ធិកបឋមសិក្សាខ្នងកំពស់ជាន់​ ​ទំហំបណ្តោយម៉ែត្រ​ ​និងទទឹង​.​ម៉ែត្រ​ ​ចំណាយថវិកាសរុប​ ​​.​​ដុល្លា ​សហរដ្ឋអាមេរីក​។


Related Post