រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីក្រុងពាលីព្រះរាជពិធីបុណ្យច្រត់​ព្រះនង្គ័លដែលនៅសល់រយៈពេលត្រឹមតែ ៦ថ្ងៃទៀត ប៉ុណ្ណោះនឹង​ចាប់ផ្តើមហើយ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​រៀបចំពីធីក្រុងពាលី​ ​ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ​នឹងប្រា​ព្វ​ធ្វើឡើងនៅថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំខាងមុខនេះ​ ​ដែលនៅសល់រយៈពេលត្រឹមតែ​ ​ថ្ងៃទៀត​ ​ប៉ុណ្ណោះ​ ​ស្ថិតនៅទីព្រះស្រែ​ ​ក្នុងភូមិរូង​ ​ឃុំត្រពាំងឬស្សី​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា​ ​ព្រះបាទ​ ​សម្តេចព្រះបរមនាថ​ ​នរោត្តម​ ​សីមុនី​ ​ព្រះមហាក្សត្រនៃកម្ពុជា​ ​ក្នុងគោលបំណង​ ​ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ​ ​នៅក្នុងប្រទេស​ ​ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់​ ​និងដើម្បីផ្សងប្រផ្នូល​ ​ពីភោគផលកសិកម្ម​ ​នាឆ្នាំនេះផងដែរ

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ​ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ​ ​និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា​ ​ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស​ ​ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ​ ​និងការបង្កបង្កើនផលកសិកម្មរបស់ប្រជា​នុ​រា​ស្រ្ត​នោះ

នៅក្នុងពិធីក្រុងពាលីនេះ​ ​ក៏មានអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​ព្រមទាំងថ្នាក់ដឹកគ្រប់ជាន់ថ្នាក់​ ​និងប្រជាពលរដ្ឋជាច្រើនរូបទៀត

Related Post