រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តដោះស្រាយវិវាទទំនាស់ដីធ្លីដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេល វេលា ជៀសវាងការពន្យារពេលដោះស្រាយដែលធ្វើឲ្យពួកគាត់​នាំគ្នាមកតវ៉ាដល់សាលាខេត្ត


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តដោះស្រាយវិវាទទំនាស់ដីធ្លីដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា​ ​ជៀសវាងការពន្យារពេលដោះស្រាយដែលធ្វើឲ្យពួកគាត់នាំគ្នាមកតវ៉ាដល់សាលាខេត្តកំពង់ធំ​ ​

ឯកឧត្តម​ ​ងួ​ ​រតនៈ​ ​បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត​ ​នារសៀលថ្ងៃទី​ ​​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​

ជាមួយគ្នានោះដែរ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានជំរុញឲ្យជំនាញខាងសុរិយោដី​ ​ត្រូវធ្វើយ៉ាងណាសម្របសម្រួល​ ​និងចែកប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា​ ​និងសម្របសម្រួលចំពោះដីដែលមិនទាន់បានទទួលប្លង់កម្មសិទ្ធិ​ ​ដោយពន្យល់ពីមូលហេតុ​ ​និងភាពលំបាករបស់ក្រុមការងារថ្នាក់ខេត្ត​ ​ក៏ដូចជាក្រុមការងារថ្នាក់ក្រសួង​ ​ក្នុងការចេញប្លង់កម្មសិទ្ធិ

លើសពីនេះទៅទៀតក្នុងនាមរដ្ឋបាលខេត្តកំពង់ធំឯកឧត្តម​ ​ងួន​ ​រត​នៈ ​បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាការពារសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ​​ ​ខែកក្កដាឆ្នាំ​ ​​ ​ខាងមុខនេះ​ ​ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវធានាថាការបោះឆ្នោតគ្រប់ការិយាល័យទាំងអស់ត្រូវប្រកបទៅដោយភាពរលូននិងសុខសុវត្ថិភាព

ឯកឧត្តម​ ​ងួន​ ​រតៈ ​អភិបាលបានក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាពនិងអភិបាលក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាពង្រឹងនៅ​វិ​ន័យការងារក្នុងពេលប្រជុំរៀងរាល់ខែក្នុងករណីចាំបាច់ដែលអវត្តមាននៅក្នុងកិច្ចប្រជុំបើអវត្តមានត្រូវមានសុំច្បាប់ការអនុញ្ញាតនិងប្រាប់ពីមូលហេតុទុក្ខធុរៈហើយផ្ញើចូលគ្រុបតេឡេក្រាមដើម្បីងាយស្រួលសម្រាប់នាយករដ្ឋបាលសាលាខេត្តក្នុងការធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ចំពោះអ្នកមកយឺតពេលវេលាត្រូវដាក់អវត្តមានតែម្តង

Related Post