រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធី​ប្រគល់​-​ទទួល​ ​និង​ស​ម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​អនុ​គម្រោង​ ​សាងសង់​ប្រព័ន្ធ​លូ​ ​និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​ស្ទឹង​សែន​ ​គម្រោង​ទឹក​លម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​២​ ​ក្រោម​ឥណទាន​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ប៉េង​ ​ពោធិ៍នា​ ​រដ្ឋមន្ត្រីក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​អមដំណើរដោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ប្រធានមន្ទីរជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​ប្រជាពលរដ្ឋ​ ​និងសិស្សានុសិស្សជាច្រើនបានអញ្ជើញចូលរួមក្នុង​ ​ពិធីប្រគល់​-​ទទួល​ ​និង​ម្ភោ​ដាក់​ឱ្យ​ប្រើប្រាស់សមិទ្ធផលអនុគម្រោង​ ​សាងសង់ប្រព័ន្ធលូ​ ​និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន​ ​គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន​ ​ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ​ស្ថិតនៅភូមិព្រែកស្បូវ​ ​សង្កាត់អូរកន្ធរ​ ​ក្រុងស្ទឹងសែនខេត្តកំពង់ធំ​ ​នៅរសៀលថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​កាលពីថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំកន្លងទៅនេះ​ ​រដ្ឋបាលខេត្តទើបបានទទួលសមិទ្ធផលដ៏មាន​ ​តម្លៃពី​ម្រោ​កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី​ ​គឺទីលានទុកដាក់ម្រាមក្រុងស្ទឹងសែន​ ​សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ​ ​និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់​ ​ក្រុងស្ទឹងសែន​ ​ដែលនឹងដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការនាពេលនេះ​ ​គឺជាផ្នែកមួយទៀតដែលរួមចំណែកយ៉ាងសំខាន់ក្នុងការ​ ​កែលម្អបរិស្ថាន​ ​អនាម័យ​ ​និងសោភ័ណភាពក្នុងក្រុងស្ទឹងសែន​ ​

ឯកឧត្តមអភិបាលខេត្ត​ ​បន្តទៀតថា​ ​កន្លងមកនៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងស្ទឹងសែន​ ​មានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង​ ​ដោយសារប្រព័ន្ធលូមានការបាក់បែកច្រើនកន្លែង​ ​ក្រោយការសាងសង់ប្រព័ន្ធលូ​ ​និងស្ថានីយ​ ​ប្រព្រឹត្តកម្មទឹកកខ្វក់នេះ​ ​ប្រព័ន្ធលូត្រូវបានកែសម្រួល​ ​ដោយបានញែកប្រព័ន្ធបង្ហូរទឹកភ្លៀង​ ​និងប្រព័ន្ធទឹកកខ្វក់ដាច់ពីគ្នា​ ​ដែលនេះបានធ្វើ​ឱ្យ​លំហូរទឹកភ្លៀង​ ​និងទឹកកខ្វក់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ​ ​នឹងលែងមានការជន់លិចដូចមុន​ ​ជាមួយនឹងសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់នេះ​ ​ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ​ ​ពិតជាមានសេចក្តីសប្បាយរីករាយ​ ​និងសាទរយ៉ាងខ្លាំង​ ​ជាពិសេសគឺសមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀត​ ​ដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូនគឺ​ ​ផ្លូវតភ្ជាប់ពីខេត្តក្រចេះមកខេត្តកំពង់ធំ​ ​និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងមកកំពង់ធំ​ ​ព្រមទាំងស្ពានឆ្លងទន្លេសាបជាដើម​ ​

ឯកឧត្តម​ ​ប៉េង​ ​ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​បានមានប្រសាសន៍ថា​ ​ក្រោមការ​​​ដឹកនាំប្រកបដោយភាពវៃឆ្លាត​ ​និងទស្សនវិស័យវែងឆ្ងាយ​ ​នៃរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​ជាប្រមុខដឹកនាំ​ ​ក្នុងការលើក​ម្ពស់វិ​​័​អនាម័យដើម្បី​ ​ធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាពីការវិនិយោគអនាម័យនៅក្នុងទីក្រុង​ ​គោលនយោបាយ​ ​និងយុទ្ធសាស្ត្រសំខាន់ជាច្រើនត្រូវបានដាក់ចេញ​ ​ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយជីវភាព​ ​ក្នុង​វិ​​័​ទឹកកខ្វក់ត្រូវបានរាជរដ្ឋាភិបាល​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​ចាត់ទុកជាអាទិភាពខ្ពស់​ ​ដូចដែលបានរៀបរាប់ក្នុងយុទ្ធសាស្ត្របញ្ចកោណ​ ​ដំណាក់កាលទី​ ​របស់រាជ​ដ្ឋាភិ​បាល​ ​នីតិកាលទី​ ​នៃរដ្ឋសភា​ ​ដើម្បីកំណើនការងារ​ ​សមធម៌​ ​ប្រសិទ្ធភាព​ ​និងចីរភាព​ ​កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ

ឯកឧត្តម​ ​ប៉េង​ ​ពោធិ៍នា​ ​បានថ្លែងថា​ ​ក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​នឹងប្រគល់សមិទ្ធផល​ ​ជូនទៅរដ្ឋបាលខេត្ត​ ​ដើម្បីគ្រប់គ្រង​ ​និងប្រតិបត្តិបន្ត​ ​ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ​ ​ប្រើប្រាស់និងចូលរួមថែរក្សា​ ​ការពារសំដៅធ្វើយ៉ាងណា​ឱ្យ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ដែលយើងទទួលបាននេះ​ ​ស្ថិតស្ថេរតង់វង្សយូរអង្វែងទៅអនាគត​ ​សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ​ ​និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន​ ​ក្នុងខេត្តកំពង់ធំ​ ​នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន​ ​ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់ចាប់ពីពេលនេះតទៅ

Related Post