រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដាំកូនឈើធ្នង់ចំនួន ១០០ដើម នៅសាលាបឋមសិក្សារកា


(​រដ្ឋបាលខេត្តកំពង់ធំ​): ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បាននាំយកកូនឈើធ្នង់​ ​ចំនួន​ ​ដើម​ ​ដាំនៅសាលាបឋមសិក្សារកា​ ​ស្ថិតនៅភូមិរកា​ ​សង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ ​លោកជំទាវអភិបាលរងខេត្ត​ ​ប្រធានមន្ទីរជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​និងមន្ត្រីរដ្ឋបាលព្រៃឈើ​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានមានប្រសាសន៍ថា​ ​ការដាំដើមកូនឈើនៅក្នុងទីធ្លាសាលានេះ​ ​គឺដើម្បី​ឱ្យ​មានសោភណភាពនៅក្នុងសាលា​ ​និងមានបរិយាកាសល្អ​ ​ខ្យល់បរិសុទ្ធ​ ​ជាពិសេស​ ​ផ្តល់ជាម្លប់ដល់សិស្សានុសិស្ស​ ​លោកគ្រូអ្នកគ្រូ​ ​ព្រមទាំងជួយកាត់បន្ថយ​ម្ដៅ​បានមួយ​ម្រិ​ផងដែរ

ឯកឧត្តមអភិបាលខេត្តកំពង់ធំបានបន្តទៀតថា​ ​រដ្ឋបាលខេត្តបានសហការជាមួយ​ ​ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ​ ​ដែលបានផ្ដល់នូវកូនឈើដើម​ធ្នុ​​ ​ដាំទុក្ខសម្រាប់​ឱ្យ​ក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើ​ ​និងកុំ​ឱ្យ​ផុតពូជ​ ​ដើមឈើ​ ​ជាប្រភេទធម្មជាតិមួយ​ ​ដែលជួយការពារ​ ​នៅខ្យល់ព្យុះ​ ​ទឹកជំនន់​ ​និងបាតុភូតធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុទៀតផង

ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ក៏បានស្នើដល់ថ្នាក់ដឹកនាំសាលា​ ​និងសិស្សានុសិស្ស​ ​សូមចូលរួមថែរក្សាការពារនៅសមិទ្ធផលទាំងអស់នេះ​ឱ្យ​បានគង់វង្ស​ ​និងបានល្អប្រសើរ​ ​ដើម្បី​ឱ្យ​សាលាមានភាពស្រស់បំព្រង​ ​ពិសេសចូលរួមដាំកូនឈើបន្ថែម​ ​និងចូលរួម​ម្អា​បរិស្ថានដើម្បីអោយទីធ្លាក្នុងសាលានេះកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post