រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្ត​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​ដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធ​ ​ត្រូវរឹតបន្តឹង​ ​និងចាត់វិធានការ​ឱ្យ​បានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង​ ​ទាំងវិធានការរដ្ឋបាល​ ​និងវិធានការច្បាប់​ ​ក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបសកម្មភាពក្មេងទំនើង​ ឱ្យ​បានដាច់ខាត​ ​ដោយគ្មានការបន្ធូរបន្ថយ​ ​និងគ្មានការលើកលែងនោះឡើយ​ ​ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ​ ​និងសន្តិសុខសង្គមក្នុងមូលដ្ឋាន​ ​ព្រមទាំងរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ​ ​«ភូមិ​-​ឃុំ​-​សង្កាត់​ ​មានសុវត្ថិភាព»​ ឱ្យ​ទទួលបានជោគជ័យ

ការដាក់បទបញ្ជានេះ​ ​លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ​ ​របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែមទៀតថា​ ​សកម្មភាពក្មេងទំនើងបានកើតមានឡើងជា​ ​ញឹកញាប់​ ​គួរ​ឱ្យ​ព្រួយបារម្ភ​ ​ធ្វើ​ឱ្យ​បាត់បង់សណ្តាប់ធ្នាប់សាធារណៈ​ ​បង្ក​ឱ្យ​មានការភ័យខ្លាច​ ​និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ​ ​និងសណ្តាប់ធ្នាប់សង្គម​ ​ព្រមទាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានអំពាវនាវដល់សាធារណជន​ ​គ្រប់គ្រឹះស្ថានសិក្សា​ ​មាតាបិតាអាណាព្យាបាលទាំងអស់​ ​សូមចូលរួមក្នុងការអប់រំ​ ​ណែនាំ​ ​ប្រៀនប្រដៅដល់សិស្សានុសិស្ស​ ​បុត្រធីតា​ ​របស់ខ្លួន​ ឱ្យ​បានល្អ​ ​មានសុជីវធម៌​ ​ចរិយាសម្បត្តិសមរម្យ​ ​ថ្លៃថ្នូរ​ ​ស័ក្តិសមជាយុវជនទំពាំងស្នងឫស្សី​ ​ជាសសរទ្រូងនៃប្រទេសជាតិ

ក្រៅពីសកម្មភាពក្មេងទំនើង​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ​ ​សហការជាមួយគណៈបញ្ជាការរដ្ឋបាលក្រុងស្រុក​ ​ចូលរួមបង្ក្រាប​ ​និងទប់ស្តា​ត់ ​នូវបទល្មើសធនធានធម្មជាតិ​ ​ល្បែងស៊ីសង​ ​បទល្មើសគ្រឿងញៀន​ ​និង​ម្រុ​ការផលិតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស​ ​និងទាន់ពេលវេលា

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post