រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាស្រុកតាំងគោកអាណត្តិទី៤     

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​នៅព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ដៀប​ ​ពីរីប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ ​ចូលកាន់តំណែងក្រុមប្រឹក្សាស្រុកតាំងគោក​ ​អាណត្តិទី​ ​នៅសាលាស្រុកតាំងគោក​ ​ខេត្តកំពង់ធំ​      

កឧត្តម​ ​ងួន​ ​រតនៈ​ ​បានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ​ ​គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ​ដែលមានគោលបំណងរួមមាន​ (​​)​ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ​ ​សេរីពហុបក្ស​ ឱ្យ​ចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន​ (​​)​ការផ្លាស់ប្តូររចនា​ម្ព័ន្ធ ​និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ​ ​គោលនយោបាយវិមជ្ឈការ​ ​និង​វិ​សហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព​ ​សិទ្ធិ​ ​អំណាច​ ​និងមុខងារ​ ​ធនធានសមស្របដែលបានផ្ទេរ​ឱ្យ​ទៅរដ្ឋបាលក្រោមជាតិ​ ​ក្នុងការផ្តល់សេវា​ ​សាធារណៈ​ ​និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ​(​​)​លើក​ម្ពស់​ការចូលរួម​ ​និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន​ ​សំដៅកាត់បន្ថយ​ ​ភាពក្រីក្រ​ ​និងលើក​ម្ពស់​គុណភាព​ ​នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​       

កឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានជំរុញនិងលើកទឹកចិត្តដល់ប្រធាន​ ​និងសមាជិកក្រុមប្រឹក្សាស្រុកទាំងគោកទាំងអស់​ ​ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការ​ ​ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព​ ​ឯកភាពផ្ទៃក្នុង​ឱ្យ​បានល្អនៅក្នុងក្រុមប្រឹក្សា​ ​គណៈអភិបាល​ ​មន្ត្រីរាជការ​ ​និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់​ ​ដោយរលើមូលដ្ឋាននៃការលើក​ម្ពស់​ប្រសិទ្ធភាពការងារ​ ​ការគោរពច្បាប់​ ​គោរពគោលការណ៍​ ​នានារបស់រដ្ឋ​ ​និងពង្រឹងរបៀបរបបធ្វើការ​ ​ដើម្បីលើក​ម្ពស់​ការទទួលខុសត្រូវ​ ​និងភាពជាម្ចាស់របស់មន្ត្រី​ ​នៅក្នុងការបំពេញតួនាទី​ ​ភារកិច្ចរបស់ខ្លួន​ ​សំដៅអភិវឌ្ឍមូលដ្ឋាន​ ​និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​      

គួរបញ្ជាក់ផងដែរថា​ ​ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាស្រុកអាណត្តិទី​ ​ប្រធាន​ ​និងសមាជិកក្រុមក្រុមប្រឹក្សាស្រុកតាំងគោកសរុប​ ​ចំនួន​ ​នាក់​ ឱ្យ​ចូលកាន់មុខតំណែងជាក្រុមប្រឹក្សាស្រុក

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post