រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោកនាយករងរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ត្រៀមធ្វើបទបង្ហាញ និងធ្វើកិច្ចសម្ភាសន៍នៅស្ថានីយវិទ្យុ និងទូរទស្សន៍ក្រសួងមហាផ្ទៃ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំលោក​ ​​ ​ប៉ា​ហូនិងលោកយស​ ​បញ្ញារិទ្ធិនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ​ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍​ ​ត្រៀមធ្វើបទបង្ហាញ​ ​និងធ្វើកិច្ចសម្ភាសន៍នៅស្ថានីយវិទ្យុ​ ​និងទូរទស្សន៍ក្រសួងមហាផ្ទៃ​ ​ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​ខាងមុខនេះ

នៅក្នុងកិច្ចប្រជុំនោះដែរ​ ​លោក​ ​​ ​ប៉ា​ហូ បានណែនាំដល់មន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍របស់មន្ទីរអង្គភាព​ ​ក្រុងស្រុក​ ​សូមធ្វើការសិក្សាស្រាវជ្រាវ​ ​ប្រមូល​ទិន្ន័​​ ​អំពីការគ្រប់គ្រងរដ្ឋបាលដែនដី​ ​ការថែរក្សាសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈ​ ​និងសុវត្ថិភាពសង្គម​ ​និងការអភិវឌ្ឍមូលដ្ឋាន​ ​រយៈពេលឆ្នាំកន្លងមក​ ​ដោយធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលខេត្តកំពង់ធំត្រឹមថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំជាកំណត់

ជាមួយគ្នានោះ​ ​លោក​ ​យស​ ​បញ្ញារិទ្ធិបានបញ្ជាក់បន្ថែមទៀតថា​ ​ក្នុងន័យនេះ​ ​ដើម្បីឲ្យរដ្ឋបាលខេត្ត​ ​មានមូលដ្ឋានត្រៀមរៀបចំរបាយការណ៍​ ​និងធ្វើបទបង្ហាញ​ ​ជូនឯកឧត្តមអភិបាលខេត្តបានទាន់ពេលវេលា​ ​ស្នើសុំដល់អភិបាលរងទទួលបន្ទុក​ ​និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍​ ​និងសមាសភាពពាក់ព័ន្ធ​ ​ជួយពន្លឿន​ ​និងពិនិត្យលើរបាយការណ៍ឲ្យមានទិន្នន័យគ្រប់ជ្រុងជ្រោយ​ ​ទៅតាមគំរូទម្រង់របាយការណ៍ដែលរដ្ឋបាលខេត្តផ្តល់ជូន

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post