រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ញឹក បានខេង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា ២០២៤ ខាងមុខនេះ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ឯកឧត្តមញឹក​ ​បានខេង​ ​អភិបាលរងខេត្តកំពង់ធំ​ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសា​ ​ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន​តេជោ ​នៅថ្ងៃទី​ ​​ ​សីហា​ ​ខាងមុខនេះ​ ​តាមសារាចរ​ណ៍​ណែនាំរបស់រាជរដ្ឋាភិបាល​ ​ឲ្យគ្រប់ស្ថាប័នអង្គភាពរដ្ឋ​ ​និងឯកជន​ ​គ្រប់ទីអារាម​ ​និងកន្លែងផ្សេង​ ​ទូទាំងព្រះរាជាណាចក្រកម្ពុជា​ ​ជួបជុំគ្នាដើម្បីត្រៀមរៀបចំធ្វើការវាយគង​ ​ជួង​ ​រគាំង​ ​ទូងស្គរ​ ​ទះប៉ោត​ ​និងគោះត្រដោក​ ​តាមគ្រប់មធ្យោបាយដែលខ្លួនមាន​ ​នាវេលាម៉ោង​ ​​:​នាទីព្រឹក​ ​នៅគ្រប់ទីកន្លែង​ ឱ្យ​បានកុះករ​ ​ក្លៀវក្លា​ ​និងអធិកអធម​ ​ហើយនៅពេលយប់មានការអុជកាំជ្រួចផងដែរ​ ​ដើម្បីបង្ហាញពីការគាំទ្រ​ ​លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណន​តេជោ​របស់កម្ពុជា

ឯកឧត្តម​ ញឹ​​ ​បានខេងបន្ថែមទៀតថា​ ​គម្រោងនេះនឹងបង្កើតឱកាសល្អសម្រាប់កម្ពុជា​ ​ដើម្បីធានាមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រ​ ​បានដោយខ្លួនឯង​ ​ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដ៏ទៃ​ ​ជាពិសេសជួយឲ្យកម្ពុជាពង្រឹងបាននូវឯករាជ្យភាព​ ​ខាងនយោបាយលើការ​​​ដឹកជញ្ជូនតាមផ្លូវទឹក

សូមបញ្ជាក់ផងដែរថា​ ​គម្រោង​ ​«ព្រែកជីកហ្វូណន​តេជោ​»​ ​មានប្រវែង​ ​គីឡូម៉ែត្រ​ ​ចាប់ពីព្រែកតាកែវ​ ​នៃទន្លេមេគង្គ​ ​ឆ្លងកាត់តាមព្រែកតាឯក​ ​នៃទន្លេបាសាក់​ ​រួចចូលតាមព្រែកតាហ៊ីង​ ​នៃទន្លេបាសាក់​ ​ស្រុកកោះធំ​ ​និងបន្តរហូតដល់សមុទ្រ​ ​ខេត្តកែប​ ​ដោយឆ្លង​ ​កាត់ខេត្តចំនួន​ ​​ ​ខេត្តកណ្តាល​ ​ខេត្តតាកែវ​ ​ខេត្តកំពត​ ​និងខេត្តកែប​ ​​ ​ផ្លូវទឹកនេះ​ ​នឹងមានទទឹងមុខកាត់ផ្នែកខាងលើ​ ​ប្រវែងម៉ែត្រ​ ​និងមុខកាត់ផ្នែកខាងក្រោមប្រមាណ​ ​ម៉ែត្រ​ ​និងជម្រៅទឹកប្រមាណ​ ​​,​ម៉ែត្រ​ (​ជម្រៅនាវាចរណ៍​ ​​,​ម៉ែត្រ​ ​និង​ម្លា​សុវត្ថិភាព​ ​​,​ម៉ែត្រ​) ​មានគន្លងនាវាចរណ៍ចំនួន​ ​គន្លង​ ​អាចចេញ​-​ចូល​ ​និងជៀសគ្នាបាន​ ​ដោយសុវត្ថិភាព​ ​ដោយចំណាយទុនវិនិយោគប្រមាណ​ ​​ ​លានដុល្លារ​ ​និងរយៈពេលសាងសង់ប្រហែល​ ​ឆ្នាំ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post