រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចុះអនុស្សរណៈយោគយល់ គ្នារវាងខេត្តកំពង់ធំ និងខេត្តឃ្យុងសាងប៊ុកដូ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​រៀបចំពិធីចុះអនុស្សរណៈយោគយល់​ ​គ្នារវាងខេត្តកំពង់ធំ​ ​និងខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ​​ ​ពិធីចុះអនុស្សរណៈនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម​ ​នួន​ ​ផា័ត្នអភិបាលខេត្តកំពង់ធំ​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងឯកឧត្តម​ ​Lee​ C​he​o​l​ ​Woo​ ​អភិបាលខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ ​នៃសាធារណៈរដ្ឋកូរ៉េ

ពិធីចុះអនុស្សរណៈយោគយល់​ ​និងកិច្ចព្រមព្រៀងនេះ​ ​ធ្វើឡើងដើម្បីពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ​ ​បានយល់ព្រមឯកភាពគ្នាចំនួន​ ​ចំណុច​ ​ដូចខាងក្រោម
​. ​ភាគីទាំងពីរ​ ​បានឯកភាពនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព​ ​ដើម្បីជំរុញការផ្លាស់ប្តូរ​ ​និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលនៃខេត្តទាំងពីរដោយស្មោះត្រង់​, ​ដោយអនុលោមតាមច្បាប់​ ​និងបទ​ប្បញ្ញត្តិ​នៃប្រទេសរៀងៗខ្លួន
​. ​ដើម្បីជំរុញកំណើន​ ​និងវិបុលភាពទៅវិញទៅមក​ ​ភាគីទាំងពីរ​ ​បានព្រមព្រៀងគ្នាក្នុងការស្វែងរកឱកាសសម្រាប់ការផ្លាស់ប្តូរ​ ​និងកិច្ចសហប្រតិបត្តិការលើ​វិ​ផ្សេងៗ​ ​ដែលរួមមាន​ ​ពាណិជ្ជកម្ម​ ​និងការ​ ​វិនិយោគ​, ​ការអប់រំ​, ​វប្បធម៌​, ​ទេសចរណ៍​, ​ការថែទាំសុខភាព​ ​និងកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើប
​. ​ដើម្បីជំរុញការផ្លាស់ប្តូរ​ ​និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ ​ភាគីទាំងពីរ​ ​នឹងខិតខំប្រឹងប្រែង​ ​កសាងបរិយាកាសអំណោយផលសម្រាប់ការផ្លាស់ប្តូរ
​. ​ភាគីទាំងពីរ​ ​នឹងជំរុញការផ្លាស់ប្តូរនិស្សិតនៅតាមសាកលវិទ្យាល័យនៃខេត្តទាំងពីរ​ ​និងពង្រឹងការផ្លាស់ប្តូរនិយោជិត
​. ​ដើម្បីជំរុញការផ្លាស់ប្តូរ​ ​និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងមន្ត្រីរាជការ​ ​នៃរដ្ឋបាលខេត្ត​  ​ភាគីទាំងពីរ​ ​នឹងខិតខំប្រឹងប្រែងរួមគ្នា​ ​ដើម្បីធ្វើការផ្លាស់ប្តូរមន្ត្រីរាជការពី​ ​ភាគីនីមួយៗ​ ​តាមរយៈកម្មវិធីអញ្ជើញមន្ត្រីរាជការ​ ​ពីរដ្ឋបាលខេត្តនីមួយៗ
​. ​ភាគីទាំងពីរ​ ​នឹងប្រឹងប្រែងយ៉ាងសកម្ម​ ​ក្នុងការស្វែងរកឱកាសផ្លាស់ប្តូរវប្បធម៌​ ​តាមរយៈការចូលរួមក្នុងកម្មវិធីផ្សេងៗ
​. ​ផ្នែកទំនាក់ទំនងអន្តរជាតិ​ ​នៃខេត្តកំពង់ធំ​ ​និងផ្នែកកិច្ចការបរទេស​ ​និងពាណិជ្ជកម្ម​ ​នៃខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ ​នឹងក្លាយជាច្រកទំនាក់ទំនង​ ​ដើម្បីសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ​ ​និងការត្រួតពិនិត្យការអនុវត្តបទ​ប្បញ្ញត្តិ​ក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ
​. ​ការកែសម្រួល​ ​បំពេញបន្ថែមខ្លឹមសារលើអនុស្សរណៈនៃការយោគយល់គ្នា​ ​ត្រូវធ្វើឡើងដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរពីភាគីណាមួយ​ ​និងផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ​ ​វិវាទណាមួយទាក់ទងនឹង​ ​កើតឡើងពីការបកប្រែការអនុវត្ត​ ​និងការប្រតិបត្តិបទ​ប្បញ្ញត្តិ​នៃអនុស្សរណៈនៃការយោគយល់គ្នា​ ​នឹងត្រូវបានដោះស្រាយដោយមិត្តភាព​ ​ដោយផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមករបស់ភាគីទាំងពីរ
​. ​អនុស្សរណៈនៃការយោគយល់គ្នានេះ​ ​នឹងចូលជាធរមាន​ ​ចាប់ពីថ្ងៃចុះហត្ថលេខាដោយ​ ​ភាគីទាំងពីរ​ ​ហើយនឹងមានសុពលភាពរយៈពេលប្រាំ​(​​)​ឆ្នាំជាមួយគ្នានេះ​ ​ឯកឧត្តម​ ​Lee​ C​he​o​l​ ​Wooអភិបាលខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ ​នៃសាធារណៈរដ្ឋកូរ៉េ​ ​បានអញ្ជើញឯកឧត្តមអភិបាលខេត្តកំពង់ធំបំពេញទស្សនកិច្ចនៅខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ ​នៃសាធារណៈរដ្ឋកូរ៉េ​ ​នាពេលខាងមុខផងដែរ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post