រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋខេត្តកំពង់ធំ ទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ    


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នៅរសៀលថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ​ ​ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ ​នៃសាធារណរដ្ឋកូរ៉េ​ ​សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​និងសមាគមប្រឹក្សាសុខភាពប្រជាជន​ ​បានធ្វើការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ​ ​តាមរយៈ​ ​«កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន»​ ​ក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម​ ​សួស​ ​យ៉ារ៉ាអ្នកតំណាងរា​ស្រ្ត​មណ្ឌលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​នួន​ ​ផា័ត្នអភិបាលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​Lee​ C​he​o​l​ ​Woo​ ​អភិបាលខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ ​នៃសាធារណៈរដ្ឋកូរ៉េ​        

នៅក្នុងឱកាសនេះឯកឧត្តម​ ​នួន​ ​ផា័ត្ន បានថ្លែងថា​ ​ក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េ​ ​បានធ្វើការពិនិត្យព្យាបាលជំងឺទូទៅ​ ​ជំងឺមាត់ធ្មេញ​ ​ថតឆ្លុះក្រពះ​ ​ពោះវៀន​ ​រោគស្ត្រី​ ​ជំងឺកុមារ​ ​ចក្ខុរោគ​ (​ជំងឺភ្នែក​) ​និងចាក់ម្ជុលវិទ្យាសាស្ត្រ​ ​ព្រមទាំងបានពិនិត្យឈាម​ ​ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​ ​រយៈពេល​ ​ថ្ងៃ​ ​ចាប់ពីថ្ងៃទី​-​​-​​ ​ខែកក្កដា​ ​ឆ្នាំ​ ​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​    

ឯកឧត្តម​ ​សួស​ ​យ៉ារ៉ា​ ​អ្នកតំណាងរា​ស្រ្ត​មណ្ឌលខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ (​កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន​) ​ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្ត​ឃ្យុ​សាង​ប៊ុ​​ដូ ​នៃសាធារណរដ្ឋកូរ៉េ​ ​ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌​ ​និងការលើក​ម្ពស់​សុខភាពប្រជាជននៅកម្ពុជា​ ​តាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ​ ​និងការបរិច្ចាគនូវ​ម្ភារៈ​បរិ​កា្ខ​ពេទ្យ​ ​និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា​ ​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​ក្រោមការ​​​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋ​ន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​      

សូមបញ្ជាក់ថា​ ​នៅថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ក្រុមគ្រូពេទ្យកូរ៉េបានពិនិត្យព្យាបាលអ្នកជំងឺសរុប​.​​ ​នាក់​ ​ដោយបានប្រើប្រាស់បរិក្ខារវេជ្ជសា​ស្រ្ត​ទំនើប​ ​និងផ្តល់ឱសថដែលមានប្រសិទ្ធភាពខ្ពស់​ ​សម្រាប់ព្យាបាលប្រជាពលរដ្ឋពីបញ្ហាសុខភាព​ ​សម្រាប់ថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ក្រុមគ្រូពេទ្យកូរ៉េ​ ​បានពិនិត្យព្យាបាលអ្នកជំងឺសរុប​ ​បាន​.​នាក់

Related Post