រដ្ឋបាលខេត្តកំពង់ធំ

SEARCH

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអធិការកិច្ច នៃរដ្ឋសភា ជួបប្រជុំការងារជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្ត


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​គណៈកម្មការសិទ្ធិមនុស្ស​ ​ទទួលពាក្យបណ្ដឹងនិងអធិការកិច្ច​ ​នៃរដ្ឋសភា​ ​ដឹកនាំដោយឯកឧត្តម​ ​សរ​ ​ចំរុង​ ​ប្រធានគណៈកម្មការ​ ​ជួបប្រជុំការងារជាមួយរដ្ឋបាលខេត្តកំពង់ធំ​ ​ដឹកនាំដោយឯកឧត្តម​ ​ដៀប​ ​ពីរីប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​នួន​ ​ផា័ត្នអភិបាលខេត្តកំពង់ធំ​ ​ដើម្បីស្វែងយល់ពីសមិទ្ធផលការងារ​ ​បញ្ហាប្រឈម​ ​និងយន្តការដោះស្រាយទំនាស់​ ​ដីធ្លីរបស់រដ្ឋបាលខេត្តកំពង់ធំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

នៅក្នុងឱកាសជួបប្រជុំពិភាក្សាការងារ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ​ ​និងវឌ្ឍនភាពនៃ​វិ​ពាក់ព័ន្ធនានាក្នុងខេត្តជូនគណៈប្រតិភូ​ ​សុំគោលការណ៍ដើម្បីកាត់បន្ថយទំនាស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ទន្ទឹមនោះដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្នបានជម្រាប​ ​ជូនគណៈកម្មការរដ្ឋសភា​ ​អំពីយន្តការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្ត​ ​ដោយនៅក្នុងឆ្នាំនេះ​ ​ចាប់ពីខែមករា​ ​ដល់ខែសីហា​ ​រដ្ឋបាលខេត្តបានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន​ ​ករណី​ ​ក្នុងនោះអាជ្ញាធរខេត្ត​ ​បានធ្វើការសម្របសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋទៅតាមយន្តការជាច្រើន​ ​ក្រៅប្រព័ន្ធតុលាការក្នុងខេត្តកំពង់ធំ​ ​បានសម្រេចបញ្ចប់រឿងចំនួន​ ​​ ​ករណីផងដែរ

ឯកឧត្តម​ ​សរ​ ​ចំរុង​ ​ប្រធានគណៈកម្មការរដ្ឋសភា​ ​បានមានប្រសាសន៍ជម្រាបជូន​ ​ពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការ​ ​មកកាន់ខេត្តកំពង់ធំ​ ​លើកឡើងថា​ ​ក្រៅពីការស្វែងយល់នូវភាពរីកចម្រើន​ ​និងបញ្ហាប្រឈម​ ​ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ ​និងដំណើរការ​ ​នៃការគោរពសិទ្ធិមនុស្សនៅក្នុងខេត្តកំពង់ធំ​ ​ព្រមទាំងស្វែងយល់​ ​អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្តនេះផងដែរ

ឯកឧត្តម​ ​សរ​ ​ចំរុងបានបញ្ជាក់បន្ថែមទៀតថា​ ​នៅក្នុងអាណត្តិទី​ ​នៃរដ្ឋសភា​ ​គណៈកម្មការបានទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចាប់ពីខែមករា​ ​រហូតដល់ខែសីហា​ ​ឆ្នាំ​ ​មានចំនួន​ ​រឿង​ ​អន្តរគម​ន៍​ពាក្យបណ្តឹងចំនួន​ ​រឿង​ ​ពាក្យបណ្តឹងកំពុងពិនិត្យចំនួន​ ​រឿង​ ​និងលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន​ ​រឿង

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post