(រដ្ឋបាលខេត្តកំពង់ធំ) ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំរួមជាមួយក្រុមការងារចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ឯកឧត្តមមានការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះអគ្គីភ័យដែលបានកើតឡើង និងបានបំភ្លេចបំផ្លាញទាំងស្រុងនូវផ្ទះមួយខ្នង នឹងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងនៅហេតុការណ៍អាក្រក់ណាមួយកើតឡើង។
ឯកឧត្តម បានបន្តថាអំណោយនិងថវិកាថ្ងៃនេះទោះបីមិនគ្រប់ទៅតាមតម្រូវការក៏ពិតមែនក៏ប៉ុន្តែ វាបានចូលរួមចំណែក រំលែកនូវក្តីលំបាកដល់គ្រួសាររងគ្រោះបានមួយចំណែក ហើយក៏ជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពិសេសគឺកាកបាទក្រហមខេត្ត ដែលបានធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់។
សូមបញ្ជាក់ថាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៧:៤៥ នាទី មានករណីភ្លើងឆេះផ្ទះ នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំមានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ លីម ប្រពន្ធ យ៉ែម អី ហើយផ្ទះដែលឆេះមានទំហំ ៦x១០ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី សំភារៈ មានគ្រែ២ ពូក២ ទូខោអាវមាន៣និងសំភារៈផ្សេងៗឆេះអស់ទាំងស្រុងដែលបណ្តាលមកពីផ្ទុះសេរខ្សែភ្លើង។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន