រសៀលថ្ងៃ ទី០៣ ខែ មីនា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កម្មវិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុងស្រុក។ ក្នុងកិច្ចប្រជុំបានលើកឡើងពីបញ្ហាមួយចំនួនទាក់ទងទៅនិងការចុះបង្ក្រាបបទល្មើសដូចជា ខ្វះមធ្យោបាយ ខ្វះថវិកា។ ឯកឧត្តមបានលើកឡើង សូមឲ្យលោកអភិបាលក្រុង ស្រុកទំាងអស់ ពង្រឹងការប្រជុំជារៀងរាល់ខែ ចំពោះការដាក់កុងត្រូល ត្រូវមានភាពច្បាស់លាស់ និងមានលិខិតបញ្ជាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ករណីមន្ត្រីចរាចរណ៍ត្រូវដាក់កន្លែងផាកឲ្យបានច្បាស់លាស់ ដោយរាយការណ៍មកប៉ុស្តិ៍បានដឹង។ ចំពោះការងារក្នុងអង្គភាពទំាងអស់ត្រូវដាក់លើតុ ដើម្បីនិយាយគ្នាកុំធ្វើតែម្នាក់ឯង ត្រូវចេះបែងចែកភារកិច្ចក្នុងការទទួលខុសត្រូវ។ ឯកឧត្តមបានបន្តទៀតថា មន្ត្រីទាំងអស់ត្រូវខិតខំសម្រួលសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ត្រូវបន្តជំរុញការទប់ស្កាត់បទល្មើសនេសាទ បទល្មើសព្រៃឈើ សមត្ថកិច្ចត្រូវធ្វើការអប់រំដល់ប្រជាពលរដ្ឋដែលបានចូលកាប់ព្រៃឈើ ដើម្បីទន្ទ្រានយកដី ចំពោះបញ្ហាល្បែងស៊ីសង អាជ្ញាធរ ក្រុង ស្រុក ពង្រឹងការទប់ស្កាត់ ដើម្បីកុំបង្កើតឲ្យមានចោរឆក់ ចោរលួច ចោរប្លន់។ ត្រូវត្រួតពិនិត្យការកុងត្រូលឲ្យបានច្បាស់លាស់ក្រែងមានកុងត្រូលជជុះ។ ចុងក្រោយឯកឧត្តម បានដាស់តឿនដល់អាជ្ញាធរនិងមន្ត្រីជំនាញទាំងអស់ត្រូវធ្វើធ្វើការអប់រំកូនចៅឲ្យកែប្រែខ្លួននិងយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ។
Related Post
-
ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ១ និងក្រីក្រ២ ព្រមទាំងផ្សព្វផ្សាយអំពីគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីរបស់រាជរដ្ឋាភិបាល
- 40
- ជា គឹមស្រេង
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់នាយកដ្ឋានពូជដំណាំ និងស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រប្រព័ន្ធធានាគុណភាពពូជដំណាំ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន
- 54
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងសំណង់បង្ហៀរទឹកប្រវែង ១.៨៧៥ម៉ែត្រ នៅស្រុកប្រាសាទបាល័្លង្គ
- 44
- ជា គឹមស្រេង
-
ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេចតេជោ
- 81
- ជា គឹមស្រេង
-
ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ស្រុកប្រាសាទសំបូរ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលបានកើតមានឡើងនៅក្នុងមូលដ្ឋាន
- 61
- ជា គឹមស្រេង
-
ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី ៣ លើរបៀបវារៈ ចំនួន ៧ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ ប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក
- 813
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
- 467
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូនប្រជាពលរដ្ឋនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
- 336
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា
- 304
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 263
- ជា គឹមស្រេង