រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ រួមជាមួយមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១០​ នៅវត្ត​សីតធម្មោពោធិមង្គល ហៅវត្តពោធិ៍បាក់ក​

(រដ្ឋបាលខេត្តកំពងធំ)៖ ឯកឧត្តម​ នួន​ ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០​ នៅវត្ត​សីតធម្មោពោធិមង្គល ហៅវត្តពោធិ៍បាក់ក​ ស្ថិតនៅភូមិពោធិ៍បាក់ក​ សង្កាត់ដំរីជាន់​ខ្លា​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នួន​ ផារ័ត្ន​ ព្រមទាំងភរិយា​ និងមន្រ្តីរាជការ ពុទ្ធបរិស័ទ បានគោរពថ្វាយបូជាទៀនធូប ចំពោះគុណព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមសការព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធ និងធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅលោកខាងមុខ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីខានឡើយ។

សូមបញ្ជាក់ថាបច្ច័យ និង ទេយ្យទានដែលនាំយកទៅប្រគេនដល់ព្រះសង្ឃនាឱកាសនោះរួមមាន ថវិកាចំនួន១​ លានរៀល សុីម៉ង​ ៥តោន​ អង្ករ​ ៥០០គីឡូ​ ទឹកក្រូច​ ១០កេស​  ទឹកបរិសុទ្ធ​ ព្រមទាំងគ្រឿងសម្ភារៈប្រើប្រាស់ មួយចំនួនផងដែរ៕

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post