រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើល និងស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាកសិករ ដែលកំពុងខ្វះខាតទឹកក្នុងការបង្កបង្កើនផលស្រូវនៅក្នុងភូមិសាស្ត្រ ៣ស្រុក

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើល និងស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាកសិករ ដែលកំពុងខ្វះខាតទឹកក្នុងការបង្កបង្កើនផលស្រូវនៅភូមិមួយចំនួនក្នុងភូមិសាស្ត្រស្រុកចំនួន ៣ រួមមាន៖ ស្រុកកំពង់ស្វាយ,​ ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

នៅក្នុងដំណើរការចុះពិនិត្យនេះ ឯកឧត្តម នួន ផារ័ត្ន បានស្នើដល់អាជ្ញាធរឃុំស្រុក ណែនាំប្រជាកសិករ សូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀត ខណៈនាពេលនេះ អាចប្រឈមនឹងបញ្ហាខ្វះខាតទឹក ។ លើសពីនេះទៀត បងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយស្ទឹងស្ទោង និងអាងទឹក ៣០ កញ្ញា ស្រកដល់បាតក្រោម ដែលជាបញ្ហាមួយ អាចនឹងធ្វើឱ្យមានការខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនៅពេលខាងមុខ។

ឯកឧត្តមបានបន្ថែមទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយរួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់កសិកម្មទំនើប និងមានសមត្ថភាព ប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និង គុណភាព ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស និងការធានាទីផ្សារ ទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួល បានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹង ចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានា ពេលអនាគត៕

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post