រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សិក្ខាសាលា ស្តីពីតួនាទីរបស់យុវជន ដើម្បីក្លាយជាអ្នកដឹកនាំ សម្រាប់ កសាងគ្រួសារ សង្គម ប្រទេសជាតិ និងសន្តិភាព

នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ធំ អង្គការសហព័ន្ធសន្តិភាពសកល-កម្ពុជា ហៅកាត់ថា UPF សហការជាមួយរដ្ឋបាលខេត្តកំពង់ធំបានរៀបចំ សិក្ខាសាលាស្តីពី តួនាទីរបស់យុវជន ដើម្បីក្លាយជាអ្នកដឹកនាំ សម្រាប់ កសាងគ្រួសារ សង្គម ប្រទេសជាតិ និងសន្តិភាព ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ ។

អង្គការសហព័ន្ធសន្តិភាពសកល-កម្ពុជា (Universal Peace Federation) បង្កើតឡើងដោយឈរលើគោលដៅ រក្សាសន្តិភាព និងដើម្បីសន្តិភាព ក្នុងនោះក៍បាន កំណត់នូវវត្ថុបំណងចំនួនបី គឺ៖
១-ប្រសិទ្ធិពរជ័យមង្គលដល់គ្រួសារ ក្នុងសង្គម (ប្តីមួយប្រពន្ធមួយ)
២-ការអប់រំយុវជន ដោយបានចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងអប់រំជាមួយ អង្កការ UPF ហើយបន្តទៅទៀតនេះយើងបានចុះ អនុស្សរណៈយោគយល់គ្នាជាមួយ ស.ស.យ.ក ក្នុងគោលដៅបញ្ជូនសិស្ស និសិត្សទៅបន្តការសិក្សានៅបរទេសថ្នាក់បរិញ្ញាប័ត្រ និងអនុបណ្ឌិត ដោយផ្តល់ជាអាហារ រូបករណ៍
៣-អភិបាលកិច្ចល្អ ដែលរាប់ចាប់តាំងពី ថ្នាក់ជាតិ (បញ្ជូនមន្ត្រីរាជការទៅ ចូលរួមសិក្ខាសាលា និងដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ នៅក្រៅប្រទេស) រហូតដល់ថ្នាក់ក្រោមជាតិនិងធ្វើការកែរទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានភាពល្អប្រសើរ ។

Related Post