រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងជម្រុញក្រុមការងារដោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស

រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ លើបញ្ហាប្រឈមដែលកើតឡើងរបស់ក្រុង ស្រុក និងអង្គភាព មន្ទីរជំនាញនានា រួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សូមឲ្យលោកអភិបាលក្រុង ស្រុក ទំាងអស់ ពង្រឹងការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឲ្យបានទៀងទាត់ បន្តយកចិត្តទុកដាក់ក្តាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសកម្មភាពបទល្មើសគ្រប់ប្រភេទ នៅតាម ក្រុង ស្រុក និងតាមបណ្តាគោលដៅសំខាន់ៗទូទាំងខេត្ត ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងបន្តជំរុញការដោះស្រាយបញ្ហា និងទប់ស្កាត់បទល្មើសនានា ដែលកើតមានក្នុងគោលដៅរបស់ខ្លួន ដោយអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដោយមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបន្ថែមទៀតថា ចំពោះបញ្ហាការពារសុវត្តិភាពក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺយើងមិនត្រូវប្រហែសបានទេ ពិសេសកងកម្លំាង  ត្រូវខិតខំការពារសន្តិសុខ អោយបានជាប់ជាប្រចាំជូនប្រជាពលរដ្ឋ នៅតាមទីវត្តអារាម តាមរមណីដ្ឋាននានា៕

Related Post